ភ្នំពេញ៖ និយាយដល់អ្នកជោគជ័យអនឡាញវ័យក្មេងម្នាក់ទៀត នោះប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ អ្នកនាងអៀង ម៉ូនីកា ដែលបានប្រែស្ថានភាពជីវិតពីស្ត្រីមេផ្ទះ ក្លាយជាសហគ្រិនដ៏ឆ្នើមម្នាក់ដឹកនាំស្ត្រីផ្សេងៗទៀត ដល់ទៅរាប់ពាន់នាក់ និងមានលុយរាប់ម៉ឺនដុល្លារកាន់ពេញៗដៃ បន្ទាប់ជោគជ័យលើមុខជំនួញអនឡាញ។
ជាក់ស្តែង សហគ្រិនដ៏ឆ្នើម និងជា CEO នៃប្រេនផលិតផលថែរក្សាសម្រស់ម៉ាក Jesse រូបនេះ ស្របពេលដែលភាពជោគជ័យលើមុខជំនួញអនឡាញរីកចំរើនកាន់តែខ្លាំង នៅពេលនេះ អ្នកនាងបានសម្រេចបោះទុនបើកក្រុមហ៊ុន KLY Store សម្រាប់សេវាកម្មប្លែកថ្មីគួរអោយចាប់អារម្មណ៍ខុសពីអ្នកជោគជ័យដ៏ទៃទៀត គឺសាងសង់អាងហែលទឹក និងលក់សម្ភារៈអាងហែលទឹក គួរឲ្យកោតសរសើរជាខ្លាំង។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនចំនួន២ដែលមានឈ្មោះ KLY Swimming Pool និង KLY Cambodia បានបង្ហោះរូបភាពជាច្រើនសន្លឹកដោយរួមទាំងការបង្ហាញជូននូវសេវាកម្មលើផ្នែកលំហែកម្សាន្តនេះ ដោយបានរៀបរាប់បញ្ជាក់ដូចខាងក្រោម៖
KLY Cambodia និង KLY Swimming Pool មានសាងសង់នឹងលក់សម្ភារៈអាងហែលទឹក តំឡើងនឹងលក់សម្ភារ ស្ប៉ា ទឹកក្តៅ ទឹកត្រជាក់។ តំឡើងសម្ភារៈ ស្ទីម សូណា។ ទទួលសាងសង់នឹងលក់សម្ភារ អាងហែលទឹក ស្ទីមសូណា ស្ប៉ាទឹកក្តៅទឹកត្រជាក់។ ទទួលសិក្សារប្លង់នឹងពិគ្រោះយោបល់ មិនគិតថ្លៃ។
:telephone_receiver: 010 888 251 : Telegram Line WhatsApp៕ ដោយ៖ លឹម ហុង