ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ដែលរមែងជួបស្នេហ៍មិនសមប្រកបទាំងក្នុង និងក្រៅប្រទេស កញ្ញា សូដា នីតា ថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រ និងក៏ដូចហ្វេនៗផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ខណៈបង្ហោះសារជាបន្តបន្ទាប់ និងសូម្បីឡាយវីដេអូ ព្រោះខឹងសម្បារយ៉ាងខ្លាំង ទៅនឹងឆាណែល Youtube មួយ ដែលបានសរសេរចំណងជើងគ្មានក្រមសីលធម៌ថា រូបនាងភ្ជាប់ពាក្យជាលើកទី២ជាមួយ «ប្រុសក្មេង» តែមិនទម្លាយរឿងនេះ ខណៈខាងប្រុសសារភាពថា…។
ក្នុងនោះ ឆាណែលយូធូបមានឈ្មោះថា Chhem Heing ដែលមិនដឹងដកស្រង់ចេញពីប្រភពណា បានបញ្ចេញជាអត្ថបទថា កញ្ញា សូដា នីតា ត្រូវបានគេទម្លាយថាបានភ្ជាប់ពាក្យរួចហើយជាមួយតារាសម្តែង និងជាមន្ត្រីយោធាលោក ស៊ិន សុរិយា ហៅ យុត្ថនៈ ដែលពិធីនេះត្រូវបានធ្វើឡើងយ៉ាងស្ងៀមស្ងាត់ៗតាំងពីមុនពិធីបុណ្យភ្ជុំបិណ្ឌម្ល៉េះ ដោយមានតែអ្នកជិតខាងក្បែរអ្នកនាងប៉ុណ្ណោះ ទើបដឹងច្បាស់ ព្រោះថា សូដា នីតា ពុំចង់ឲ្យព័ត៌មាននេះលេចធ្លាយខ្ចខ្ចាយ។ ព័ត៌មាននោះបន្តថា បើទោះជា សូដា នីតា ពុំបញ្ចេញឲ្យដឹងក៏ដោយ តែលោក យុត្ថនៈ បានប្រាប់កាសែតថា ពេលនេះលោកជាគូដណ្តឹងរបស់ សូដា នីតា និងក៏ជាអនាគតស្វាមីរបស់នាងពិតប្រាកដមែន….។
យ៉ាងណាមិញ ក្រោយឃើញសរសេរលើកឡើងបែបនេះ ជាហេតុធ្វើឲ្យ សូដា នីតា ហាក់មិនសប្បាយចិត្ត ក៏បានបង្ហោះសារសួរនាំ និងសុំឲ្យឆាណែលយូធូបខាងលើចេញមកបកស្រាយ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «បើសរសេរចំណងជើងល្អតិច វាប្រកាចលោកឯងងាប់មែនលោក ? ខ្ញុំសូមឲ្យអ្នកសារព័ត៌មានម្នាក់ចេញមុខមកបកស្រាយជាបន្ទាន់ បើមិនចេញបកស្រាយទេ រឺសូមប្តូរចំណងជើងចេញជាបន្ទាន់ រឿងដែរអ្នកឯងសរសេរចេញភ្លេច !!! បើមិនចឹងខ្ញុំសូមប្តឹងអ្នកសារព័ត៌មានម្នាក់នេះ ! ដោយទី១ ថាខ្ញុំបានភ្ជាប់ពាក្យជាលើកទី២ ជាមួយប្រុសក្មេង ! គឺបានន័យថា ខ្ញុំធ្លាប់ភ្ជាប់ពាក្យជាមួយប្រុសក្មេងមួយណារួចហើយ ជាលើកទី១ហើយ ? , ចឹងចេញមុខបកស្រាយ ហើយរកប្រុសក្មេងដែលខ្ញុំភ្ជាប់ពាក្យលើទី១នោះអោយឃើញ (ហើយជាប្រុសក្មេងផង ) ! បើមិនចេញមុខបកស្រាយទេ ខ្ញុំសូមប្តឹងសារព័ត៌មានម្នាក់នេះ ដែលនិយាយបង្ខូចកេរ្តិ៍ឈ្មោះនាងខ្ញុំ ! ខ្ញុំជំរាបថា ខ្ញុំភ្ជាប់ពាក្យខ្ញុំអត់លាក់ទេ ខ្ញុំជាអ្នកប្រាប់អ្នកសារព័ត៌មានដោយខ្លួនឯង !» ។
ដោយក្តៅចិត្តខ្លាំងពេកថាខ្លួន «យកប្រុសក្មេង» ដូចខ្វះពាក្យនិយាយ សូដា និតា ក៏បានដាក់ធ្ងន់ៗទៅកាន់ឆាណែលយូធូបនោះទៀតថា៖ «អ្នកឯងជាអ្នកសារព័ត៌មាន អ្នកឯងចង់និយាយអី សរសេរអីក៏បាន ព្រោះចង់បានគេចូលមើលច្រើនអានច្រើន តែអ្នកឯងមានគិតពីអារម្មណ៍របស់មនុស្សដែរអ្នកឯងសរសេរ ឬ និយាយទេ ? ថាគេ មើលហើយ អានហើយមានអារម្មណ៍យ៉ាងម៉េច ? អ្នកឯងអាងគេមិនតបត ព្រោះមិនចង់វែងឆ្ងាយអ្នកឯងបានដៃណាស់
ខ្ញុំបងប្អូនគ្នា២ ៣ឆ្នាំ អ្នកឯងហ៊ាមាត់ឡើងប្រុសក្មេង ចុះអ្នកសិល្បៈមួយចំនួន យកប្តីប្អូន ៥ឆ្នាំ រហូត១០ឆ្នាំជាង អ្នកខ្លះយកប្តីគេ ហើយយកគ្នាមានកូន ២ ៣ ៤មិនទាន់ការ ម៉េចលោកឯងមិនសរសេរផង ??? ឬ លោកឯងឃើញគេទាំងនោះ ឃើញប្តីគេមានបុណ្យស័ក្តិ មានលុយឋានៈ ទើបពួកលោកសារព័ត៌មាន១ចំនួនតូចឯងមិនហ៊ានសរសេរ ? មុននឹងសរសេរចំណងជើង យល់ក្បាលគេផង ថាគេឃើញហើយ មើលហើយឈឺក្បាលអត់ ? ចេះអាន ចេះសរសេរអក្សរ គួរចេះក្រមសីលធម៌ផង កុំខំរៀនបានច្រើន ហើយយកមកប្រើឲ្យគេដៀលលើក្បាលវាមិនល្អទេ . បើលោកឯងសារព័ត៌មានហ៊ានចំណងអត់ទើសក្បាលអាណា បានតែលើអ្នកសិល្បៈគ្មានខ្នងក្រាស់ទេ បើអ្នកសិល្បៈមានអ្នកចិញ្ចឹម ឬមានប្តីអ្នកមានលុយអំណាច ទោះគេប្រវត្តិរលួយយ៉ាងម៉េចក៏លោកឯងមិនហ៊ានសរសេរ សូម្បីចំណងមិនល្អប៉ះលើឈ្មោះគផង ព្រោះលោកឯងខ្លាចមានរឿង ឬ ខ្លាចគុគហៅចូលលេងនោះអី ! សម័យនេះហើយ លោកល្មមប្រើសិទ្ធិឲ្យស្មើគេផងលោក !!!»៕ ដោយ៖ លឹម ហុង