Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅគគុក​ហើយ​! សុន កណ្ណិកា ប្រើ​មេធាវី​២​ព្រមាន​ឲ្យ​គណនី Sweetie Berry ប្រញាប់​ធ្វើ​រឿងនេះ​បន្ទាន់ តែ​ចុងចោទ​ក៏​មិន​អន់ ឆ្លើយតប​គ្មាន​ព្រឺ ដោយ​សំអាង​ហេតុផល​ថា​…

​ភ្នំពេញ​៖ ប្រិ​យ​យ​មិត្ត​ជាទី​រាប់អាន ថ្ងៃនេះ​មានរឿង​ក្តៅគគុក​ទៀតហើយ ក្រោយ​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា នោះ​គឺ​រឿងរ៉ាវ​ទាក់ទង​នឹង​ជំទាវ សុន កណ្ណិកា ដែល​ថ្មីៗ​នេះ បាន​ទទួលរង​ព្យុះ​រិះគន់​យ៉ាងខ្លាំង ដោយសារតែ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះថា Maadam Yoo បាន​បង្ហោះ ឆាត​ផ្ទាល់ខ្លួន​ជាមួយ​អ្នកនាង សុន កណ្ណិកា ពី​ការ​វេរ​លុយ​ដែលមាន​ចំនួន រហូតដល់​ទៅ ១ លាន​ដុល្លារ ។ ដោយ​ក្នុងនោះ អ្នកនាង សុន កណ្ណិកា បានសរសេរថា “ សប្បាយចិត្ត​ណាស់ ព្រឹក​នេះ​ទទួលបាន​ហើយ លុយ ១ លាន​ដុល្លារ ដែល​បងបាញ់​មក ” ។

​ក្រោយ​រឿងនេះ​ផ្ទុះ​ការចាប់អារម្មណ៍ ក្រោយមក ក៏មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sweetie Berry បាន​បញ្ចេញ​រូប Screenshot កាត់​ភ្ជាប់​លុយ​ដុល្លារ​ទាំង​ដុំៗ ដើម្បី​បញ្ជាក់​ទៅដល់​មហាជន​ថា​អ្វីៗ​ដែល​ជំទាវ​ជំទាវ សុន កណ្ណិកា អ៊ួ​ត​នោះ គឺជា​ការ​កុហក់​បោកប្រាស់​ប៉ុណ្ណោះ ដោយបាន​សង្កត់ធ្ងន់ថា «​កុំ​ចាត់ទុក​ជនជាតិខ្មែរ​ដំឡូង​មូល​ឲ្យ​សោះ​»​។​

​តែ​យ៉ាងណា ក្រោយមក​អ្នកនាង សុន កណ្ណិកា ក៏បាន​ឡាយ​វីដេអូ​សុំទោស​បងប្អូន​ទាំងអស់គ្នា នូវ​រាល់​អ្វីៗ​ដែល​បាន​កើតឡើង​ដែល​បងប្អូន​គិតថា​ជា​កំហុសឆ្គង និង​ក៏បាន​សារភាព​ត្រង់ៗ​ថា តាមពិតទៅ​លុយ​ដុល្លារ​ទាំង​ដុំៗ​នោះ គឺជា​លុយ​ដែល​អ្នកនាង Save ចេញពី​ក្នុង​អ៊ីនធឺណិត​ប៉ុណ្ណោះ ហើយ​ដោយសារតែ​ស្រឡាញ់​ពេក ក៏បាន​ដាក់​នៅលើ​អេក្រង់​ទូរស័ព្ទ​ជាប់​រហូត​។​

​បន្ថែម​លើ​នេះ សុន កណ្ណិកា ក៏បាន​បង្ហោះ សារ​មួយ​ឃ្លា លើកឡើង​ជុំវិញ​កំហុសឆ្គង​របស់​មនុស្ស​ម្នាក់ៗ ដែល​គ្មាន​អ្នកណាម្នាក់​ជៀសផុត​ពី​ការមិន​ចេះ​ខុស​យ៉ាង​ដូច្នេះ​ថា​៖ «​គ្មាន​នរណាម្នាក់​ល្អឥតខ្ចោះ ឡើយ សូម្បីតែខ្មៅដៃ ក៏មាន​ជ័រលុប​ដែរ រៀន​ពី​កំហុស ធ្វើ​ខុស​ចេះ​កែ ព្រោះ ជីវិត​យើង​ត្រូវ​ទៅមុខទៀត មិនមែន​នៅត្រឹម​និង​ទេ​ណា បើ​គ្មាន​អ្នកណា​អភ័យទោស​អោយ​យើង គឺ​យើង​អភ័យទោស​ឲ្យ​ខ្លួនឯង ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ​» ។​

​ដោយឡែក កាលពី​ម្សិលមិញ​នេះ (​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០) ប្រហែល​អត់ទ្រាំ​ពុំបាន​នឹង​គណនី​ហ្វេ​ស​ប៊ុ​ក Sweetie Berry ដែល​នៅតែ​បង្ហោះ​ដែល​នាំ​ឲ្យ​មហាជន​មានការ​យល់ច្រឡំ​កាន់តែខ្លាំង​ឡើង​នោះ អ្នកនាង សុន កណ្ណិកា ក៏បាន​ផ្ញើ​សារ​ទៅកាន់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ ដោយ​ភ្ជាប់​លិខិត​ជូនដំណឹង ដែលមាន​មេធាវី​២​រូបការ​ពារ​ក្តី ឲ្យ​ប្រញាប់​លុបចេញ​ជាបន្ទាន់ ដោយ​ទុក​ពេល​២​ថ្ងៃ​ប៉ុណ្ណោះ ពុំ​នោះទេ នឹងត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់​។​

​ទោះយ៉ាងណា ក្រោយពី​បានឃើញ​លិខិត​ព្រមាន​បែបនេះ​ពី​ជំទាវ សុន កណ្ណិកា ក៏​ស្រាប់តែ​គណនី Sweetie Berry បាន​ឆ្លើយតប​ទៅវិញ និង​សច្ចា​តស៊ូ​ដល់ទី​បញ្ចប់ ដោយ​សំអាង​ហេតុផល​មួយ​នេះ​ថា​៖ «​លិខិត​ជូនដំណឹង មិនមែន​ពាក្យបណ្តឹង​ឡើយ សម្រាប់​ពាក្យបណ្តឹង​មិនមាន​ច្បាប់​ណា៎​ឲ្យ​ផុស​ជា​សាធារណៈ​បានដែរ​។ សូម​បងប្អូន​កុំ​ទាន់​យល់ច្រឡំ​ថា​ប្តឹង​ណា៎​។ នាង​ខ្ញុំ SweetieBerry នឹង​តស៊ូ​វិញ​ដល់ទី​បំផុត​។ ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុសច្បាប់​ប្រទេស​ឡើយ ខ្ញុំ​ជា​ប្រជាជន​ធម្មតា​ម្នាក់​ដែលមាន​សិទ្ធិ​បញ្ចេញ​មតិយោបល់ និង​ធ្វើការ​រិះគន់​។ ខ្ញុំ​មិន​ព្រម​ចុះចាញ់​អំណាច​ទឹកប្រាក់​មក​ជិះជាន់​លើ​សិទ្ធិ​នោះឡើយ​។​

​សង្ឃឹមថា បងប្អូន​ដែល​ស្រឡាញ់​រាប់អាន​ខ្ញុំ នឹង​ផ្តល់​ជា​កម្លាំងចិត្ត​ក្នុងការ​តស៊ូ​មួយ​នេះ​។​»៕ ដោយ​៖ លឹម ហុង​

 

 

×