នេះជាការងារសិល្បៈដែលយើងអាចបង្កើតវានៅកន្លែងណាក៏បានដោយប្រើសំណល់ពីធម្មជាតិ មកកែច្នៃឲ្យវាមានសម្រស់ ហើយមើលទៅទាក់ទាញជាងការដែលវានៅរាយប៉ាយពាសវាល ហើយមិនមានន័យថាជាអ្វី។ ថ្មមួយដុំក៏អាចជាការងារសិល្បៈមួយដែរ តែថ្មច្រើនដុំវាអាចនឹងក្លាយជារូបរាងសាងសោភ័ណភាពឲ្យអ្នកដទៃទៀតយល់ពីតម្លៃធម្មជាតិលើសពីមុន។
បងប្អូនយើងណាខ្លះទៅដើរលេងថ្ងៃចូលឆ្នាំចិនខាងមុខនេះ ទៅសមុទ្រ ចូលព្រៃ ឡើងភ្នំ សាកបង្កើតការងារច្នៃប្រឌិតដូចនេះលមើល ក្រែងលោមានរូបយកមកអួតគ្នាពេលត្រឡប់មកវិញ៕ ក្ខិណី
(រូបទាំងនេះជាការងារសិល្បៈរបស់លោក James Brunt)