ដូចដែលបងប្អូនបានដឹងហើយ ចំពោះក្មេងប្រុសដ៏កំសត់ម្នាក់ឈ្មោះ ផេង ដែលពិការលលាដ៏ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវបាននាងស្រីអូន សម្រស់ធម្មជាតិ ទទួលធ្វើជាកូនចិញ្ចឹម ហើយអ្នកនាងក៏បានសន្យាដាក់លលាដ៏ក្បាលឲ្យប្រុសផងដែរ។
រាជនីចិត្តធម៌ដែលមានកូនចិញ្ចឹមជិត២០០នាក់ និងព្រមទាំងចាស់ជរាប្រមាណ ២០ នាក់ រូបនេះ ក៏ធ្លាប់បានបង្ហោះរូបអតីតកាលរបស់កូន ផេង កាលពីពុំទាន់ជួបគ្រោះថ្នាក់ និងរៀបរាប់ពីអត្តចរិកកូនចិញ្ចឹមម្នាក់នេះឲ្យបងប្អូនបានដឹងថា៖ «កូនផេងពីមុនស្អាតណាស់ ផេងជាក្មេងម្នាក់ដែលទទួលការអប់រំដ៏ល្អពីលោកយាយ ជាក្មេងដែលដឹងខុសដឹងត្រូវចេះគួរសម បងប្អូនដែលបានជួបគាត់គឺសរសេីរពីចរឹករបស់គាត់គ្រប់ៗគ្នា»។
អ្នកនាងបានបន្តទៀតថា៖ “ស្រណោះសំដី អ្នកណាមិនយំអាណិតគាត់ បេីការវះកាត់បរាជ័យគាត់ទៅជាបាត់ស្មារតីសុំយកគាត់ដាក់ក្នុងទ្រុង នេះជាបណ្ដាំរបស់កូនផេង ពុទ្ធោអេីយ សង្ឃឹមថាការវះកាត់ជោគជ័យក្មេងល្អអេីយ លេខលោកយាយ 096 6174152″។
យ៉ាងណាមិញ អ្វីដែលបងប្អូនមហាជនជាច្រើន កំពុងទន្ទឹងរង់ចាំ ចង់ដឹងចង់ឃើញ បានមកដល់ហើយ ដោយកាលពីល្ងាចមិញនេះ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ប្អូនប្រុស ផេង ត្រូវបានទទួលការវះកាត់ដាក់លលាដ៏ក្បាលហើយ។
ក្នុងនោះផងដែរ អ្នកនាងស្រីអូនដែលអន្ទះសារចង់ឃើញកូនផេងមានជីវិតថ្មី បានបង្ហាញអារម្មណ៍ក្នុងចិត្តលើកទី១ក្នុងជីវិតថា៖ «ជាលេីកទីមួយក្នុងជីវិតដែលខ្ញុំឈរចាំមុខបន្ទប់វះកាត់ ឆាប់ដឹងខ្លួនណាកូនផេង ម៉ាក់និងបងប្អូនកំពុងបារម្ភណាស់ ជិតឆ្កួតហេីយ តេីក្ដីស្រម៉ៃដែលចង់ឃេីញកូនផេងមានជីវិតថ្មីនេះ អាចបានសំរេចទេ??? ភ័យណាស់បងប្អូនអេីយ»៕ ដោយ៖ លឹម ហុង