ទោះបីជាឆ្នាំថ្មីរបស់បងប្អូនចិន-យួន ក្តីក៏វាជាទិវាមួយរីករាយជាឱកាសជួបជុំសាច់ញាតិ មិត្តភក្តិ… ហើយពិតជាពិបាកគេចរួចពីការបរិភោគគ្រឿងស្រវឹង ភ្លេចអ្វីៗសូម្បីតែខ្លួនឯង។
សប្បាយជារឿងល្អ តែបើជ្រុលហួសវានាំឲ្យក្លាយជាទុក្ខសោក ដូចជារឿងពិតរបស់នារីម្នាក់ខាងក្រោម។
គេបានដឹងថា នារីវ័យក្មេងនេះ បានជួបជុំមិត្តភក្តិ ក្នុងក្លឹបកម្សាន្ត។ ព្រោះតែផឹកស្រា “ពរជ័យ” ច្រើនពេក នាងក៏ស្រវឹងបាត់ស្មារតី។ មិត្តភក្តិ “ដ៏ល្អ” របស់នាងដែលស្រវឹងដែរហើយនោះ ពុំបានគិតនាំនាងទៅផ្ទះវិញទេ ព្រោះគេនៅចង់សប្បាយបន្ត… ហើយការសប្បាយនោះគឺគេបានអូនយកនាងមកក្រៅក្លឹប រួចសម្រាតខោចេញ ដើម្បីថតរូបបង្ហោះចែកចាយគ្នាមើលយ៉ាង… សប្បាយដ៏ឆ្កួតលីលា។
នេះឯងជាលទ្ធផលពុំស្តាប់ការដាស់តឿន “សប្បាយៗចុះ តែកុំឲ្យជ្រុល!”
នេះជារូបនាងកញ្ញាពេលពុំទាន់លើកកែវៗៗ
ស្មានពុំដល់សោះថា មិត្តសម្លាញ់របស់នាងផឹកទឹកប្តូរនិស្ស័យបែរជាធ្វើយ៉ាងនេះសោះ មែនទេ? តើនោះជាកំហុសរបស់អ្នកណា?
នេះជាមុខមាត់ពិតរបស់យុវតីត្រូវមិត្តភក្តិខ្លួនធ្វើបាប
ខុសឬត្រូវវាជារឿងមួយ ទុកឲ្យសាធារណៈមតិ និងច្បាប់វិនិច្ឆ័យចុះ។ ប៉ុន្មានថ្ងៃទៀត ចូលឆ្នាំចិន-យួនមកដល់ សង្ឃឹមថា ពុំមានរឿងកើតឡើងដូចស្រុកចិនបែបនេះឲ្យសោះ៕ ចន្ទ្រា