Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តពោធិ៍សាត់ បាន​ប៉ះពាល់​ចំនួន​៤​ស្រុក ១​ក្រុង ខណៈ​ចរាចរណ៍​រថយន្ត​ធុន​ធំ​ត្រូវ​ផ្អាក​ទាំងស្រុង ត្រង់​គីឡូម៉ែត្រ​លេខ​១៨៦ ផ្លូវជាតិ​លេខ​៥

ពោធិ៍សាត់ ៖ បើតាម​សេចក្តីជូនដំណឹង ស្តីពី​ការផ្អាក​ការធ្វើ​ចរាចរណ៍​រថយន្ត​ធុន​ធំ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ទី​រួម​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តពោធិ៍សាត់ បាន​ប៉ះពាល់​ចំនួន​០៤​ស្រុក ០១​ក្រុង ហើយ ខណៈ​ចរាចរណ៍​រថយន្ត​ធុន​ធំ​ត្រូវ​ផ្អាក​ទាំងស្រុង ត្រង់​គីឡូម៉ែត្រ​លេខ​១៨៦ ផ្លូវជាតិ​លេខ​៥​។​

​រដ្ឋបាលខេត្ត​ពោធិ៍សាត់ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ ដែល បាន​កំពុង​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ១៨៦ ដល់​គីឡូម៉ែត្រ​លេខ ១៩៣ ជ្រាបថា ដោយ​ស្ថានភាព​ទឹក​ទំនន់​ក្នុង​ខេត្តពោធិ៍សាត់ បន្ទាប់ពី​ទទួលរង​ឥទ្ធិពល​ព្យុះ និង​ភ្លៀង​ធ្លាក់ ជា​បន្តបន្ទាប់​រយៈពេល​៦ ថ្ងៃ​មកនេះ នៅក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់​ទឹកភ្លៀង តាម​ដងស្ទឹង​ពោធិ៍សាត់ ចំនួន ៥ ក្រុង ស្រុក ហើយ​នៅក្នុង​ក្រុង​ពោធិ៍សាត់ រង​ប៉ះពាល់​ខ្លាំងជាងគេ បណ្តាល​ឲ្យ​លិចលង់​ផ្លូវ​មួយចំនួន នៅក្នុង​ក្រុង​ពោធិ៍សាត់ ជាពិសេស​លើ​កំណត់​ផ្លូវជាតិ​លេខ ៥ ត្រង់ចំណុច​គីឡូម៉ែត្រ ១៨៦ ដល់​គីឡូម៉ែត្រ ១៩៣ ត្រូវបាន​លេចលង់​។​

​ដូចនេះ រដ្ឋបាលខេត្ត​ពោធិ៍សាត់ សូម​ធ្វើ​ការណែនាំ ដូចខាងក្រោម​៖ -​ផ្អាក​ការធ្វើ​ចរាចរណ៍​ទាំងស្រុង ចំពោះ​រថយន្ត​ធុន​ធំ ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​សាជាថ្មី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


×