Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ខេត្តតាកែវ ត្រៀមកម្លាំង​អន្តរាគមន៍​ពិសេស ចូលរួម​ទប់ស្កាត់​ជំនន់​ទឹកភ្លៀង ដែល​កំពុង​គំរាមកំហែង នៅតាម​តំបន់​មួយចំនួន​នៅ​ស្រុក​បាទី​

​តាកែវ​៖ ដោយសារតែ​ប្រទេស​កម្ពុជា​កំពុង​រង​សម្ពាធ​ទាប​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ជាច្រើន​ថ្ងៃ​ជាប់​គ្នា បណ្តាល​ឲ្យ​ស្ថានភាព​ទឹកជំនន់​កំពុង​កម្រាម​កំហែង និង​បន្ត​ជន​លិច​នៅ​តំបន់​មួយចំនួន​នៅក្នុង​ខេត្តបាត់តំបង ពោធិ៍សាត់ បៃ​លិ​ន និង​ខេត្ត​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស ក្នុងនោះ​ក៏មាន​ខេត្តតាកែវ នៅ​ស្រុក​បាទី និង​ស្រុក​សំរោង ក៏​កំពុង​តែង​រង​ការគំរាមកំហែង​ពី​ជំនន់​ទឹកភ្លៀង​ដែរ ដើម្បី​បង្ការ​ទប់ស្កាត់ និង​ត្រៀម​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុង​គ្រោះធម្មជាតិ (​ជំនន់​ទឹកភ្លៀង​) ឱ្យបាន​ទាន់ពេលវេលា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បានរៀបចំ​កម្លាំង​អន្តរាគមន៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត រួមជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពាក់ព័ន្ធ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី សហការ​ជាមួយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ចុះជួយ​ទប់​ការពារ​ការបាក់​ទំនប់​នៅ​ចំណុច​”​ក្បាល​សែន​”​ស្ថិតនៅ​ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ដែល​កម្ពស់​ទឹក​ហក់​ឡើង​ខ្លាំង​នៅ​យប់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០​។

​ដែល​ប្រតិបត្តិការ​នេះ ក៏មាន​ការចុះ​ត្រួតពិនិត្យ​ផ្ទា​ល់ពី​សំណាក់​ឯកឧត្ដម កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ​។ ទន្ទឹមនឹង​កម្លាំង​ដែល​ចុះជួយ​ជាក់ស្តែង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ បាន​ត្រៀម​រៀបចំ​កម្លាំង​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង នៅ​ស្នងការដ្ឋាន និង​នៅតាម​បណ្តា​អធិការដ្ឋាន​នគរបាល​គ្រប់​ស្រុក ក្រុង ទីបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៦០៣ ព្រមទាំង​ត្រៀម​នូវ​មធ្យោបាយ និង​សម្ភារ ដើម្បី​រង់ចាំ​អន្តរាគមន៍​សង្គ្រោះ​ក្នុង​គ្រោះធម្មជាតិ ជំនន់​ទឹកភ្លៀង នេះ​ដែល​កំពុង​គំរាមកំហែង​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ ទាំងមូល​ផងដែរ​៕ ដោយ​៖ តាកែវ​

×