ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញប្រកាសបិទកំណាត់ផ្លូវ៣៧១ត្រង់ចំណុច ស្ថានីយបូមទឹកបឹងទំពុនចាប់ពីម៉ោង១០និង៤៥នាទីយប់ថ្ងៃទី១១តុលានេះដើម្បីដាក់ស្ថានីយបូមទឹកចល័តចេញក្រៅក្រុងដើម្បីរំដោះជំនន់ទឹកភ្លៀងដែលជន់លិចរាជធានីភ្នំពេញនៅតាមតំបន់មួយចំនួន។ សូមបងប្អូនមេត្តាយោបល់ ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២០នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមសហការពង្វាងចរាចរណ៍ផ្លូវ៣៧១ ចំណុចមុខស្ថានីយមូបទឹកបឹងទំពុនខណ្ឌមានជ័យ ដោយមន្ទីរសាធារណការរាជធានីភ្នំពេញកំពុងរៀបចំដាក់បន្ថែមរថយន្តបូមទឹកចល័ត ដើម្បីបូមទឹកចេញពីបឹងទំពុនទៅកាន់បឹងជើងឯក ដើម្បីរំដោះការជន់លិចទឹកភ្លៀងតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ (កម្ពស់ទឹកភ្លៀង : ៤០-៩៦មីល្លីម៉ែត្រ)។
ភ្លៀងខ្លាំងអភិបាលរាជធានីនិងប្រធានក្រុមប្រឹក្សារាជធានី បានដឹកនាំមន្ត្រីដាក់ម៉ាស៉ីនបូមទឹក៦គ្រឿង នៅស្ថានីយ៍បូមទឹកបឹងទំពុន។ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បមាណទឹកភ្លៀងជន់លិចខ្លាំងក្នុងរាជធានីភ្នំពេញ មានកម្ពស់ជិត១០០មិលី្លម៉ែត្ររដ្ឋបាលរាជធានីភ្នំពេញ បានដាក់ម៉ាស៉ីនបូមទឹកចល័តចំនួន៦គ្រឿង ដើម្បីបូមទឹកនៅចំណុចស្ថានីយ៍បឹងទំពុន ដើម្បីរំដោះទឹកដែលបានជន់លិច។
នាយប់ថ្ងៃទី១១តុលានេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា កំពុងដឹកនាំមន្ដ្រីជំនាញធ្វើអន្ដរាគមន៍ ដើម្បីបូមទឹករំដោះពីស្ថានីយ៍បឹងទំពុន ស្ថិតនៅលើផ្លូវលេខ៣៧១ ខណ្ឌមានជ័យ នេះផងដែរ។ នៅទីតាំងប្រតិបត្តិការដើម្បីបូមទឹករំដោះនេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ អាជ្ញាធរ និងមន្ដ្រីជំនាញពាក់ព័ន្ធ កំពុងខិតខំធ្វើយ៉ាងដើម្បីដោះស្រាយបញ្ហាជន់លិចនេះជូនប្រជាពលរដ្ឋជាបន្ទាន់៕ ដោយ៖បញ្ញាស័ក្តិ