Friday, January 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​របាំ​រុស្ស៊ី ត្រូវ​បណ្តេញចេញ​ពី​អេ​ហ្ស៊ី​ព ព្រោះតែ​ស៊ិច​ស៊ី​… ជ្រុល​! (Video inside)

ប្រភពពី Sputnik ថ្ងៃទី​០៩ កុម្ភៈ មន្ត្រី​អ្នកមុខអ្នកកា​រអេ​ហ្សី​ព បាន​សម្រេចចិត្ត​បណ្តេញ​ស្រី​របាំ​ពោះ សញ្ជាតិ​រុស្ស៊ី Ekaterina Andreeva បន្ទាប់ពី​បាន​ឃើញ​ខ្សែ​វីដេអូ ដែល​នាង​សម្តែង​លើ​ឆាក “​ញុះញង់​” ខ្លាំងពេក​។​

​នាង​មាន​ឈ្មោះ​ក្រៅ​គឺ Gawhara (​គ្រាប់​ពេជ្រ​-​ភាសា​អារ៉ាប់​) បាន​ត្រូវ​អាជ្ញាធ​រអេ​ហ្សី​ព​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី ៦ កុម្ភៈ នៅ​ក្លឹប​រាត្រី​មួយ បន្ទាប់ពី​មាន​ខ្សែ​វីដេអូ “​ព្យុះ​របាំ​ពោះ​” ជាច្រើន លើ​ពណ្តាញ​សង្គម​របស់​នាង​។​

​តាម​ក្រុម​អ្នក​ស៊ើបអង្កេត តារា​របាំ​វ័យ ៣១​ឆ្នាំ Andreeva រូបនេះ បាន​រង​ការចោទប្រកាន់​ថា មាន​ទង្វើ “​អាសអាភាស​” ក្នុងការ​ស្លៀកពាក់ ហើយក៏​ពុំ​ទាន់​មាន​លិខិតស្នាម​ស្របច្បាប់ សម្រាប់​ការរស់នៅ និង​ប្រកបការងារ​។​

​មេធាវី​របស់​នាង Andreeva លោក Mohamed Saleh អះអាងថា នាង​បាន​ជ្រើសរើស​សម្លៀក​ពាក់​សម្តែង ដែល​មាន​ការអនុញ្ញាត​របស់​ក្រសួងទេសចរណ៍​អេ​ហ្សី​ព ហើយ​នាង​គ្រាន់តែ​ជា​សិល្បៈការិនី​របាំ​ពោះ​បរទេស មាន​លិខិតអនុញ្ញាត​ឲ្យធ្វើ​កា​រ​នៅអេ​ហ្សី​ព​។​

​លោក Saleh ឲ្យដឹងថា ស្ថាប័ន​សន្តិសុខ​ជាតិ​អេ​ហ្សី​ព បាន​ចេញ​បញ្ជា បណ្តេញ​នាង Andreeva ព្រោះ “​គំរាមកំហែង​សន្តិសុខ​ជាតិ​”​។ ពេល​នេះ​នាង​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ស្នងការ​ប៉ូលិស Cairo ហើយ​តាម​គំរោង​គេ​នឹង​បណ្តេញ​នាង​ចេញ​នៅ​ថ្ងៃ ១០ កុម្ភៈ​នេះ​តែម្តង​៕ ចន្ទ្រា​

×