ការសាក់របស់ ម៉ោវរី “Maori” ជាទស្សនៈវិស័យដ៏សំខាន់នៃសង្គមកុលសម្ព័ន្ធនេះ ព្រោះវាជាការតភ្ជាប់រវាងពូជពង្ស ពីដូនតា ដែលស្របជាមួយនិងភាពជាមោទនរបស់ពួកគេ ហើយទម្លាប់នៃការសាក់របស់កុលសម្ព័ន្ធនេះ វាជាតំណពីបរមបុរាណ។ ចំណែកឯឧបករណ៍សម្រាប់ធ្វើការសាក់គឺ bone Uhi (ឆ្អឹង ដែលគេយកមកធ្វើអោយមានមុខច្រើនដូចជាក្រាស់សិតសក់តែវាមានមុខដូចម្ជុលហើយមុតស្រួច)
ដើម្បីអារធ្វើអោយទឹកថ្នាំជ្រៀបចូលជ្រៅទៅក្នុងស្បែកបាន បន្ទាប់ពីសាក់រួចស្បែកនឹងមានស្នាមកន្ទួលហើមពក។
Ta moko (គឺជាឈ្មោះដែលគេហៅចំពោះតែសាក់របស់កុលសម្ព័ន្ធនេះ) សាក់វាមានគំនូសជាខ្សែយ៉ាងច្រើនប្រទាក់ក្រឡាគ្នាដែលត្រូវប្រើពេលវេលាយូរ ដូច្នេះហើយនៅខណៈពេលដែលគេសាក់ម្ដងៗ គេតែងតែប្រគុំតន្ដ្រី ហើយសូត្រកំណាព្យ ដើម្បីអោយបិយាកាសសប្បាយអឺងកង និងអ្នកដែលត្រូវសាក់ភ្លេចពីកាឈឺចាប់។ សម្រាប់ការសាក់នៅលើមុខរបស់រឹង អាហារដែលមានកាកត្រូវហាមមិនអោយទទួលទាន ហើយរឿងរួមរ័ក្សគឺហាមជាដាច់ខាត ហើយអាចបរិភោគតែរបស់រាវដែលគេច្រកបង្ហូរចូលក្នុងមាត់តាមបំពង់ឫស្សី ត្រូវធ្វើយ៉ាងនេះរហូតដល់ពេលណាដែលរបួសជាសះស្បើយ ទើបអាចត្រឡប់ទៅរស់នៅតាមសភាពដើមវិញ។ ជារៀងរាល់លើកមុននឹងធ្វើការសាក់នៅលើមុខគ្រូត្រូវធ្វើការសិក្សាអំពីគ្រោងឆ្អឹងទម្រង់មុខជាមុនសិន ដើម្បីធ្វើការគូសវាស Ta moko មុននឹងចាប់ផ្ដើមពិធី។
Moko ប្រៀបដូចប័ណ្ណសម្គាល់ខ្លួនមួយ ហើយសម្រាប់មនុស្សប្រុសវាគឺជាការបញ្ជាក់ពីភាពអង់អាច ហើយអ្នកដែលមិនមានការសាក់គឺប្រៀបដូចជាមនុស្សដែលកំសាក។
ការសាក់នៅលើមុខមនុស្សប្រុសបែងចែកចេញជាប្រាំបីផ្នែកមានដូចជា
1. Uriere (hapu rank) _នៅលើភ្នែកនិងច្រមុះ
2. Taitoto (birth status) _នៅលើថ្គាម
3. Ngakaipikirau (rank) _នៅកណ្ដាលថ្ងាស់
4. Raurau (signature) _នៅក្រោមច្រមុះ
5. Wairua (mana) _នៅលើចង្កា
6. Ngunga (position) _នៅម្ដុំចិញ្ចើម
7. Taiohou (work) _នៅលើថ្ពាល់ទាំងសងខាង
8. Uma (first or second marriage) _នៅសៀតផ្កា
កុលសម្ព័ន្ធ ម៉ោវរី គឺមានសាក់ Ta moka ពេញខ្លួនពីក្បាលដល់ចុងជើង៕ ដោយ: ក្ខិណី