Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រៅពី​ព្យុះ លីន​ហ្វា កម្ពុជា​នឹង​ទទួលរង​នូវ ព្យុះ​ធំៗ​ពីរ​ទៀត​ក្នុង​ខែ​នេះ​

​ខេត្ត​ព្រះសីហនុ ៖ យោងតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នា​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​បច្ចុប្បន្នភាព នៃ​ការ​វិវឌ្ឍន៍​ព្យុះ​ទី​១៥ ឈ្មោះ លីន ហ្វា និង​ព្យុះ​ដែល​នឹង​ចាប់កំណើត​ជា​បន្តបន្ទាប់​។​

​ជាមួយគ្នា​នោះ គណៈកម្មាធិការ​ខាងលើ បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១២​នេះ ព្យុះ​ទី​១៥ ឈ្មោះ លីន ហ្វា នឹង​បង្ក​ឲ្យ​ឥទ្ធិពល​លើទឹក​ទន្លេ​នៅ​ភាគ​ឥ្ឍ​សាន ដូចជា​សេកុង​សេ​សាន និង​ស្រែ​ពក ប្រសិន​មាន​ភ្លៀង​ច្រើន អាច​ក្លាយជា​ជំនន់​។​

​ដោយឡែក ព្យុះ​ទី​១៦ ឈ្មោះ ណា​ង​កា (​អាច​នឹង​កើត​នៅ​ថ្ងៃទី​១២) ដោយ​ព្យុះ​នេះ អាច​នឹង​កើតឡើង នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នៅ​ថ្ងៃទី​១៣ ដល់ ១៤ ព្យុះ​ខា​នេះ​មាន​ឥទ្ធិ​ល លើ​កោះ​ហាយ​ណាំ​ប្រទេស​ចិន​។​

​ដោយឡែក​ថ្ងៃទី​១៤ ដល់​១៥ ព្យុះ​ទី​១៦ (​ណា​ង​កា​) បាន​ថយឥទ្ធិពល និង ដើរមក​ក្រុង​ហាណូយ វៀតណាម​។ ព្យុះ​នេះ​ពុំមាន​ឥទ្ធិពល​មកលើ​កម្ពុជា​ទេ បើ មាន​ក៏​តិចតួច​បំផុត​។​

​ជាមួយគ្នា​នោះ​ព្យុះ ទី​១៧ ឈ្មោះ សូវ​ឌែ​ល (​អាច​នឹង​កើត​នៅ​ថ្ងៃទី​១៤)​។ នៅ​ថ្ងៃទី​១៤ ព្យុះ​នេះ អាច​នឹង​កើតឡើង​នៅ ខាងកើត ហ្វី​លី​ពិន និង​ដើរ​ឆ្ពោះ​មក​សមុទ្រ​ចិន​ខាងត្បូង​។ ចំណែក​ថ្ងៃទី​១៥ ដល់ទី​១៧ ព្យុះ​សូវ​ឌែ​ល​នេះ ធ្វើដំណើរ​ពី សមុទ្រ​ចិន​ខាងត្បូង ចូលមក​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម​។ ដោយឡែក​ថ្ងៃទី​១៨ ព្យុះ​នេះ​ថយឥទ្ធិពល និង​ចូល មក​ខេត្តរតនគិរី និង​ស្ទឹងត្រែង​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


×