Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​ទឹក​ចិត្តល្អ​ប្រពៃ​ណាស់​! ស្ត្រី​ម្នាក់​ទទួល​ពលរដ្ឋ​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់ ឲ្យ​ស្នាក់​នៅផ្ទះ​គាត់​បណ្តោះអាសន្ន និង​ថែមទាំង​ភ្ជាប់​សារ​មួយ​ឃ្លា​ដ៏​មានន័យថា​…

​ភ្នំពេញ​៖ ការជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន គឺជា​រឿង​មួយ​ដែល​មនុស្ស​យើង​គ្រប់ៗ​រូប មិនគួរណា​មើលរំលង​នោះទេ ព្រោះថា ទង្វើ​នៃ​ការចែករំលែក និង​ទឹកចិត្ត​ដ៏​ល្អ​របស់​យើង គឺ​ពុំ​ត្រឹមតែ​បាន​បុណ្យ​កុសល​ប៉ុណ្ណោះ​ទេ តែ​ក៏​ទទួល​បានការ​តបស្នង​ដឹងគុណ​ពី​អ្នក​ដែល​ជួប​ទុក្ខលំបាក ដែល​កុំ​បាន​ដោយសារតែ​ការចែករំលែក​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ​របស់​យើង​។​

​យ៉ាងណាមិញ នៅ​ម៉ោងជាង ៩ យប់ នា​ថ្ងៃទី​១២ ខែតុលា ឆ្នាំ ២០២០ គេ​ប្រទះឃើញ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ “​ក្រុមការងារ ទ្រទ្រង់​យុវជន ស្រុក​ប​វេ​ល​” បាន​បង្ហោះ​នូវ​រូបភាព​ប៉ុន្មាន​សន្លឹក ថ្លែងអំណរគុណ​ពី​សណ្តាន​ចិត្ត​ដ៏​សែន​ប្រពៃ​របស់​ស្ត្រី​ម្ចាស់ផ្ទះ​ម្នាក់ ដែល​បានទទួល​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់ មក​ស្នាក់​នៅផ្ទះ​របស់គាត់​បណ្តោះ​អាសន្ន ដែល​ឃើញ​ហើយ​ពិតជា​រំភើប​ត្រេកអរ​ខ្លាំងណាស់​។​

​ក្នុងនោះ ហ្វេ​ស​ប៊ុ​ក​ខាងលើ​ក៏បាន​បញ្ចាក់​បន្ថែមថា​៖ «​ផ្ទះ​របស់ លោកស្រី ស៊ឹង កុសល់ ដែល​ស្ថិតនៅ​ក្នុងភូមិ​សាមគ្គី ឃុំ​ប វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​បានទទួល​ប្រជាពលរដ្ឋ​មក​ស្នាក់នៅ​បណ្តោះអាសន្ន ដែល​ពួកគាត់​ជួបប្រទះ​ការរង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង មកពី​ភូមិ​កំពង់ឆ្នាំង​១ មាន​ចំនួន​១៤​គ្រួសារ​។​

​បរិវេណ​ផ្ទះ​របស់​លោកស្រី ស៊ឹង កុសល់ អាច​ទទួល​ការ​ស្នាក់នៅ​បណ្តោះអាសន្ន​បន្ថែមទៀត​បា​ន តាម​ការគួរ​ហើយ​លោកស្រី ចាំ​ទទួល​ស្វាគមន៍ ដោយ​រីករាយ​បំផុត ព្រោះ​យើង​ជា​ខ្មែរ​ដូចគ្នា ជួយ​គ្នា ក្នុង​គ្រា​មានទុក្ខ​លំបាក នេះ​ជា​កាយវិការ និង​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​របស់ បងស្រី ស៊ឹង កុសល់​»​។​

​ជាមួយគ្នា​នោះ​ផងដែរ ស្ត្រី​ម្ចាស់ផ្ទះ​ចិត្តល្អ​ខាងលើ ក៏បាន​បង្ហោះ​សារ​បង្ហាញ​ពី​ទឹកចិត្ត​ដ៏​ជ្រាលជ្រៅ​របស់គាត់​ថា​៖ «​ជា​ទឹក​ចឹ​ត្ត​ដ៏​បរិសុទ្ធ​មិនមែន​ការសំដែង​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​»​។​

​ក្រោយពី​បានឃើញ​ទឹកចិត្ត​ដ៏​ប្រពៃ​បែបនេះ បងប្អូន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ក៏បាន​ចូល Comment ថា​៖ «​អបអរសាទរ​នៅ​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​លោកស្រី​ម្ចាស់​ទាន សូមអោយ​លោកស្រី​ជួបតែ​សំណាងល្អ​និង​សុខ​ភាពល្អ​រហូត​, ល្អ​ណាស់​បងស្រី​ចូលរួម​ត្រេកអរ​ផង​, ទឹកចិត្ត​បងស្រី​ពិតជា​កម្រ​រកបាន​ណាស់​,… និង​នៅ​ពាក្យ​លើកឡើង​បង្ហាញ​ពី​ការពេញចិត្ត​យ៉ាងខ្លាំង​ជាច្រើន​ទៀត ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​របស់​អ្នកស្រី ស៊ឹង កុសល់​»៕ ដោយ​៖ លឹម​ហុង​

×