ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចយកថ្ងៃទី១៣ តុលា រៀងរាល់ឆ្នាំជាទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវាអាស៊ាន គ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ ។ ដូចដែលយើងទាំងអស់គ្នាបានសង្កេតឃើញជាក់ស្តែងតាមរយៈព្រឹត្តិការណ៍មិនប្រក្រតីនៃគ្រោះមហន្តរាយ បង្កដោយមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ ដូចជាទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ ជំងឺរាតត្បាត ។ល។ ដែលកើត មានស្ទើរតែរៀងរាល់ឆ្នាំ ធ្វើឱ្យមានការខូចខាតជារូបវន្ត ខាតបង់ថវិកា ប៉ះពាល់លើ សេដ្ឋកិច្ច សង្គម និងជីវភាព ប្រជាជន។
បើតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ តុលា ឆ្នាំ២០២០ សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃ រាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី។
បងប្អូនជនរួមជាតិជាទីស្រឡាញ់រាប់អាន! ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានកិត្តិយសសូមថ្លែងទៅកាន់សម្តេចព្រះមហា សង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ជ្រាបថា ឆ្នាំ២០២០ គឺជាឆ្នាំដំបូងដែលរាជរដ្ឋាភិបាល កម្ពុជាបានសម្រេចយកថ្ងៃទី១៣ ខែតុលា រៀងរាល់ឆ្នាំជាទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវាអាស៊ាន គ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ។
ការបង្កើតឱ្យមានទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការបំផុសស្មារតីយកចិត្តទុកដាក់ពីប្រជាជន កម្ពុជារួមជាមួយប្រជាជនក្នុងតំបន់អាស៊ាន ក៏ដូចជានៅលើពិភពលោកក្នុងការប្រុងប្រយ័ត្ន ទប់ស្កាត់ផលវិបាកនៃ គ្រោះមហន្តរាយនៅលើសង្គម សេដ្ឋកិច្ច និងលើកកម្ពស់ការយល់ដឹងអំពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
ដូចដែលយើងទាំងអស់គ្នាបានសង្កេតឃើញជាក់ស្តែងតាមរយៈព្រឹត្តិការណ៍មិនប្រក្រតីនៃគ្រោះមហន្តរាយ បង្កដោយមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ ដូចជាទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ ជំងឺរាតត្បាត ។ល។ ដែលកើត មានស្ទើរតែរៀងរាល់ឆ្នាំ ធ្វើឱ្យមានការខូចខាតជារូបវន្ត ខាតបង់ថវិកា ប៉ះពាល់លើ សេដ្ឋកិច្ច សង្គម និងជីវភាព ប្រជាជន។ គ្រោះមហន្តរាយបច្ចុប្បន្នកំពុងធ្វើឱ្យពិភពលោកវឹកវរនោះ គឺមុខសញ្ញាគ្រោះថ្នាក់នៃមេរោគកូវីដ-១៩ ដែលជាជំងឺរាតត្បាតសកលហើយពិភពលោកទាំងមូល ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះព្រះរាជា ណាចក្រកម្ពុជាយើងផងដែរ បានបង្កបញ្ហាប្រឈមដល់មនុស្សគ្រប់គ្នា ដូចនេះហើយទិវាជាតិគ្រប់គ្រងគ្រោះ មហន្តរាយឆ្នាំ២០២០បានកំណត់យកប្រធានបទ “ការរស់នៅដោយសុវត្ថិភាព នឹងភាពធន់គ្រោះ មហន្តរាយ” ប្រធានបទនេះ គឺការពារជីវិតមនុស្ស ពីគ្រោះមហន្តរាយចាំបាច់មនុស្សយើងម្នាក់ៗ មានការត្រៀម បង្ការ និងចូលរួមអនុវត្តវិធានការទាំងឡាយ ដែលក្រសួងស្ថាប័នមានសមត្ថកិច្ចដាក់ ចេញក្នុងការទប់ស្កាត់ គ្រោះមហន្តរាយដែលបង្កឡើងដោយមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ និងមនុស្ស។
សម្ដេចបានមានប្រសាសន៍បន្ថែមទៀតថា ជោគជ័យត្រចះត្រចង់ដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមកគឺអាស្រ័យដោយមូលដ្ឋានគ្រឹះសន្តិភាព ដែលជាគុណតម្លៃសម្រាប់ប្រជាជនកម្ពុជា “អរគុណសន្តិភាព” បើគ្មានសន្តិភាពនោះការប្រឈមទៅនឹង មហន្តរាយកាន់តែខ្លាំង ប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ជីវិតមនុស្សនិងការអភិវឌ្ឍ ហេតុនេះហើយយើងត្រូវបន្តថែរក្សា សន្តិភាពទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។
បច្ចុប្បន្នពិភពលោកទាំងមូលមិនទាន់ធូរស្រាលនៃវិបត្តិធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺកូដ ទេ។ កម្ពុជាយើងជំងឺកូវីដ-១៩ គឺមានករណីឆ្លងនាំចូល ឡើយ ហើយការបាត់បង់ជីវិតក៏ពុំមានដែរ នោះគឺអាស្រ័យដោយ -១៩ នៅឡើយ ពីក្រៅដោយពុំមានផ្ទុះកើតចេញពីក្នុងសហគមន៍ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការច្បាស់លាស់ក្នុងការឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ-១៩នេះ ហើយនឹងកំពុងបន្តគ្រប់គ្រង សភាពការណ៍ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសុខុមាលភាពប្រជាជន។ ព្រមជាមួយនឹងការគិតគូរអំពី ការត្រៀមបង្ការការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ យើងក៏បានគិតគូរយកចិត្តទុកដាក់អំពីចំណងទាក់ទងរវាង គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុដែលកំពុងកើតមានពីព្រឹត្តិការណ៍ធាតុអាកាសប្រែប្រួលបរិមាណ ទឹកភ្លៀងមិនប្រក្រតីធ្វើឱ្យប៉ះពាល់លើវិស័យកសិកម្ម ធនធានទឹក សុខាភិបាល ជលផលជាដើម។ល។ នាពេល ថ្មីៗនេះដែរកម្ពុជាយើងមានករណីមុខសញ្ញាគ្រោះថ្នាក់ ជំងឺគ្រុនឈីកកើតមាននៅក្នុងខេត្តចំនួន១៥ ដែល ក្រសួងសុខាភិបាល រកឃើញចំនួន ១០២០ករណី ដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈមូសខ្លា ញីខាំ និងជំងឺផ្តាសាយ ធំបានកើតមាននៅខេត្តចំនួន៨ មានព្រះសង្ឃនិងអ្នកជំងឺ ៥៧៥អង្គ នាក់។ ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងជំនន់ទឹកភ្លៀង ជំនន់រហ័សកើតមាននៅខេត្តព្រះសីហនុ កំពត ឧត្តរមានជ័យ កែប បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន។ ជាមួយគ្នានេះដែរ របបជលសាស្ត្រក៏មានការប្រែប្រួលដែលធ្វើប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវនិងដំណាំផ្សេងៗរបស់ប្រជាជននៅតាមដងទន្លេ វាលទំនាប និងមច្ឆជាតិ។ ភាពមិនប្រាកដប្រជានៃការប្រែប្រួលអាកាសធាតុនៅពេលអនាគត និងការមិនអាចព្យាករណ៍បានគឺ មានតែការរួមគំនិតគ្នាខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយដោយផ្តើមចេញពីប្រជាជនម្នាក់ៗនិង គ្រួសារនីមួយៗចូលរួមក្នុងភាពជាម្ចាស់របស់មូលដ្ឋានសហគមន៍ដើម្បីការរស់នៅដោយសុវត្ថិភាព និងភាពធន់ គ្រោះមហន្តរាយ។ ជារួម ការគ្រប់គ្រងគ្រោះមហន្តរាយតម្រូវឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ និង ភាពជាដៃគូក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីការពារប្រជាជននិងទ្រព្យសម្បត្តិ សុខភាព ជីវភាពរស់នៅ ក៏ដូចជាសមិទ្ធផលទាំងឡាយនៃការអភិវឌ្ឍជាដើម។
សម្តេចបាន ថ្លែងនូវការកោតសរសើរ និងអរគុណដោយស្មោះ ជូនចំពោះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ កាកបាទក្រហម កម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ កងរាជអាវុធហត្ថ កងអន្តរាគមន៍ គ្រប់លំដាប់ថ្នាក់ អង្គការជាតិនិងអន្តរជាតិ សប្បុរសជន និងប្រជាជនទាំងអស់បានចូលរួមឆ្លើយតបយ៉ាងសក្តិសម ទៅនឹងការជួយសង្គ្រោះជនរងគ្រោះដោយសារគ្រោះមហន្តរាយនានាដែលមានកន្លងមក។ ក្នុងស្មារតីដើម្បីចូលរួមធ្វើឱ្យប្រសើរឡើងក្នុងការរស់នៅដោយសុវត្ថិភាពនិងភាពធន់គ្រោះមហន្តរាយ នៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដូចតទៅ៖
១. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តចែករំលែកចំណេះដឹងរវាងគ្នានិងគ្នាក្នុងការជំរុញ សកម្មភាពការពារសុខភាព អនាម័យផ្ទាល់ខ្លួន រស់នៅស្អាត បរិស្ថានល្អនៅតាមមូលដ្ឋានជាមួយការទុកដាក់ កាកសំណល់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកចោលពាសវាលធ្វើឱ្យប៉ះពាល់ដល់ ការជន់លិច ជំនន់ទឹកភ្លៀង បរិស្ថាន និងកើតជំងឺផ្សេងៗដែលជាហានិភ័យគ្រោះមហន្តរាយ ។
២. ក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិត្រូវបំផុសចលនាយល់ដឹងដើម្បីការត្រៀមបង្ការ ត្រៀមរៀបចំការឆ្លើយតបទៅ នឹងគ្រោះមហន្តរាយ ក៏ដូចជាការស្តារឡើងវិញឱ្យប្រសើរជាងមុនប្រកបដោយប្រសិទ្ធភាព ដើម្បីភាពធន់ទៅនឹង មុខសញ្ញាគ្រោះថ្នាក់នានាក្នុងបរិបទនៃហានិភ័យគ្រោះមហន្តរាយកើនឡើង។
៣. ត្រូវបន្តអនុវត្តនិងប្រកាន់ខ្ជាប់ជារៀងរហូតនូវស្មារតីសាមគ្គីភាពតាមរយៈវប្បធម៌នៃការចែករំលែក ជួយគ្នាទៅវិញទៅមក និងប្រពៃណីចូលរួមសហការឱ្យបានកាន់តែរឹងមាំថែមទៀតក្នុងការរក្សាស្ថិរភាពសង្គម ការកែលម្អ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ងាយរងគ្រោះ គ្រោះមហន្តរាយ និងយកចិត្តទុកដាក់លើសមត្ថភាពនិងលទ្ធភាពផ្ទាល់ខ្លួនឆ្លើយតបទៅនឹងគ្រោះមហន្តរាយឱ្យទាន់ពេលវេលា។
៤. ត្រូវពង្រឹងយន្តការនិងសមត្ថភាពនៅគ្រប់ថ្នាក់ ពិសេសនៅថ្នាក់សហគមន៍ដោយបង្កើនកម្រិតការ យល់ដឹងលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងលើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោះស្រាយបញ្ហាដែលជាបុព្វហេតុនៃហានិភ័យដើម្បីការរស់នៅដោយសុវត្ថិភាព និងភាពធន់គ្រោះមហន្តរាយ ពិសេសស្ត្រី កុមារ ជនមានពិការភាព ចាស់ជរា។
៥. ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាមួយដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជនរួមគ្នាដោះស្រាយរៀបចំគម្រោង សុវត្ថិភាព និងភាពប្រសើរឡើងនៅមូលដ្ឋានដែលងាយ និងដំណាំ រងគ្រោះ និងលើកកម្ពស់ការ ដាំដើមឈើ ផលិតកម្មសត្វ ។
៦. គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជនព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានាចូលរួមផ្សព្វផ្សាយអំពីការ ចូលរួមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដល់ប្រជាជនឱ្យមានការយល់ដឹងប្រុងប្រយ័ត្ន បង្ការមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ ទប់ស្កាត់នូវការកើតឡើងគ្រោះមហន្តរាយថ្មី។
ក្នុងឱកាស ដ៏មានអត្ថន័យនេះ ខ្ញុំព្រះករុណា ខ្ញុំសាជាថ្មីម្តងទៀត សូមសម្តែងនូវអំណរគុណដល់ស្ថាប័ន ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងស្ថាប័នរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ អង្គការជាតិនិងអន្តរជាតិ ប្រជាជន សប្បុរសជនទាំងអស់ដែលបានចូលរួម ឆ្លើយតបនៅពេលមានគ្រោះមហន្តរាយ និងការចូលរួមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ ទូលព្រះបង្គំ ខ្ញុំ ព្រះករុណា ខ្ញុំសង្ឃឹមថាការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ និងបន្តដាស់ ស្មារតីយើងទាំងអស់គ្នាចូលរួមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយកាន់តែសកម្មថែមទៀត៕ ដោយ៖បញ្ញាស័ក្តិ