សម្រាប់ឆ្នាំ២០២០ នេះ មហាជនបានចាត់ទុកថាជាឆ្នាំដែលអាចចារទុកជាប្រវត្តិសាស្ត្រ ព្រោះថា បានកើតមានឡើងនូវរឿងរ៉ាវសាហាវៗគ្រប់សព្វបែបយ៉ាង ដែលក្នុងនោះមានការគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យស្លាប់និងរបួសគ្មានលោះថ្ងៃ ករណីឃាតកម្ម អំពើហិង្សា និងជាពិសេសគ្រោះទឹកជំនន់ដ៏មហាធ្ងន់ធ្ងរសម្រាប់ពេលនេះ។
ដោយឡែក ងាកមើលទិដ្ឋភាពមួយនេះវិញ នោះយើងគ្រប់គ្នាសឹងតែពុំជឿថា វត្តអារាមនៅខ្មែរយើងមានថ្ងៃនេះដែរនោះទេ ព្រោះថាករណីលិចលង់វត្តបែបនេះ គឺគេតែងតែឃើញបានកើតឡើងនៅក្នុងប្រទេសថៃជារៀងរាល់ឆ្នាំប៉ុណ្ណោះ។
គួរបញ្ជាក់ថា វត្តដែលត្រូវលិចលង់នេះ គឺវត្តចំការខ្សាច់ ស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការលិចលង់វត្តនេះបានកើតឡើង គឺបន្ទាប់ពីភ្លៀងធ្លាក់មួយយ៉ាងធ្ងន់ធ្ងរ កាលពីយប់មិញថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០៕ ដោយ៖ លឹម ហុង