Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពិតជា​ទឹកចិត្ត​ដ៏​មហា​ធំធេង​ណាស់​! លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បរិច្ចាគ​ថវិកា​៦០​ម៉ឺន​ដុល្លារ​ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល សម្រាប់​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​

​ភ្នំពេញ​៖ បច្ចុប្បន្ននេះ បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ បាននិងកំពុង​ចេញ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​បណ្តា​ខេត្ត​រាជធានី ដែល​រង​ផលប៉ះពាល់​ពី​គ្រោះធម្មជាតិ​ទឹកជំនន់​ដែល​កំពុង​កើនឡើង​ដ៏​ធ្ងន់ធ្ងរ ខណៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់ចុះ​ឥតឈប់ឈរ​សោះ​។​

​ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ​រងគ្រោះ និង​ដើម្បី​ចូលរួម​រំលែក​ការលំបាក​របស់​រាជរ​ដ្ឋា​ភិ​បាល លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ នេះ បាន​ចូលរួម​បរិច្ចាគ​ថិ​វិកា​ចំនួន​៦០​ម៉ឺន​ដុល្លារ​អាមេរិក ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។​

​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ចូលរួម​បរិច្ចាគ​ថិ​វិកា​ចំនួន​៦០​ម៉ឺន​ដុល្លារ​អាមេរិក ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​ជំនួយការ​របស់​សម្តេច សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។​

​នេះ​បើ​យោងតាម គណនី​ហ្វេ​ស​ប៊ុ​ក របស់ លោក ហេង ឡុង បាន​បង្ហោះ​ថា​៖ ពិតជា​រំភើប​យ៉ាងខ្លាំង និង​មិន​នឹកស្មាន​ដល់​ថា​អតីត​ពលករ​មកពី​ប្រទេស​កូរ៉េ​ម្នាក់​ប្អូន​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា និង​ប្អូនស្រី​ជំទាវ មានលទ្ធភាព​បរិច្ចាគ​រហូត​ទៅដល់​៦០​ម៉ឺន​ដុល្លារ តប​តាម​ការអំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះទឹកជំនន់​។​

​ចំណែក​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ផ្ទាល់​ក៏បាន​ធ្វើការ​បង្ហោះ​រូប និង​បាន​បញ្ជាក់ថា លោក​បរិច្ចាគ​ថិ​វិកា​ចំនួន​៦០​ម៉ឺន​ដុល្លារ​អាមេរិក គឺ​ដើម្បី​ជួយ​បងប្អូន​រងគ្រោះ​ដោយសា​ទឹកជំនន់​៕ ដោយ​៖ លឹម ហុង​


×