Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធ​សម្ពាធ​ទាប បាននិងកំពុង​បន្ត​អូសបន្លាយ​ពីលើ​កម្ពុជា នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​បន្ត​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​អាកាសធាតុ​។​

​បន្ទាប់ពី​បានធ្វើ​ការតាមដាន និង​ការវិវត្ត​ជាក់ស្តែង​នៃ​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់ ឃើញថា នៅ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ នេះ សម្ពាធ​ទាប​សកម្ម​មួយ (Active Low) កំពុងស្ថិត នៅលើ​ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន ។ តាម​ការ​ព្យាករ សម្ពាធ​ទាប​សកម្ម​នេះ នឹង​រំកិល​ចូលមក ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​ទៅជា ព្យុះ​ទី ១៧ ឈ្មោះ សូ​ឌែ​ល (SAUDEL) ដោយ​ធ្វើដំណើរ​ចូលមក​ប៉ែក​ខាងលើ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ ហើយ​បាន​ថមថយ​ឥទ្ធិពល​ទៅជា​វិ​សម្ពាធ និង​សម្ពាធ​ទាប នៅពេល​ចូលមកក្នុង ប្រទេស​កម្ពុជា ជាមួយគ្នានេះ ប្រព័ន្ធ​សម្ពាធ​ទាប បាន និង​កំពុង​បន្ត​អូសបន្លាយ​ពីលើ​កម្ពុជា ។ លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី ១៧​ដល់​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ មាន​ស្ថានភាព ដូចខាងក្រោម ៖

១- បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និង​រាជធានី​ភ្នំពេញ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​បន្ត ។​

២- បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ភាគ​ឦសាន និង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស វៀតណាម រួមមាន ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម នឹង​អាចមាន​ភ្លៀង​ធ្លាក់ ពី​បង្គួរ ទៅ​ច្រើន ។

៣- តំបន់​មាត់សមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន និង​នៅលើ​ផ្ទៃសមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន រួមជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ពិសេស បងប្អូន ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីប្រជុំជន ទី​ទំនាប​ក្បែរ​ផ្លូវទឹក​ជាប់​តំបន់ភ្នំ និង​ជួរ​ភ្នំ និង​បងប្អូន​ប្រជា នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​

​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន និង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុង​ករ​ណ៍​អាកាសធាតុ​មាន ការប្រែប្រួល ។ ថ្ងៃ ព្រ​ហ​ស្ប​ត់ {​ក​ជា​

​សូមបញ្ជាក់ថា នៅ​ល្ងាច ថ្ងៃទី​១៤ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ អមដំណើរ​ដោយ​ឯកឧត្តម​រដ្ឋលេខាធិកា​រ ឯកឧត្តម​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​ប្រធាន​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម ប្រធាន​នាយកដ្ឋាន​វិស្វកម្ម ដែលជា​ប្រធាន​មុខព្រួញ​ក្នុង​តំបន់​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ស្ទឹង​ព្រែក​ត្នោត បាន​ចុះ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ស្ថានភាព​ទឹក ដើម្បី​សម្រួល​លំហូរ​បរិមាណ​ជំនន់​ទឹកភ្លៀង នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ព្រមទាំង​ត្រៀមលក្ខណ​:​កែលម្អ​បន្ថែម​ជា​មុននឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត នៅ​រាជធានី​-​ខេត្ត​ទាំង​៣​ខាងលើ នាពេល​ដ៏​ខ្លី​ខាងមុខ ។​

​ស្ថានភាព​ទឹក​ជាក់ស្តែង​នៅពេលនេះ គឺ​កម្ពស់​ទ្វារ​ទឹក​ទំនប់​អាង​៧​មករា មាន​កម្រិត​កម្ពស់​ទ្វារ​ទឹក​ខាងមុខ ៦,៥៤ ម៉ែត្រ​ហូរ​លើ​ទ្វារ​ទឹក​កម្ពស់ ១,៧៤ ម៉ែត្រ ,​កម្ពស់​ទ្វារ​ទឹក​ក្រោយ ៩,៤៥​ម៉ែត្រ ។ កម្ពស់​ទឹក​នេះ​ធៀប​នឹង​ព្រឹក​មិញ បាន​កើន​កម្ពស់​ទឹក ០,២០​ម៉ែត្រ បន្ថែម ដោយសារ​មានការ​បើកទ្វារ​ទឹក​នៅ​សំណង់​ទ្វារ​ទឹក​លាំង​ជ្រៃ នៃ​ខេត្តកំពង់ស្ពឺ​។

​សកម្មភាព​ក្រុមការងារ​ក្រសួង​កំពុង​អន្តរាគមន៍ រួមមាន ៖
​ពិនិត្យ និង​តាមដាន​ស្ថានភាព​លំហូរ​ទឹក​តាម​ច្រកទ្វារ​ទឹក​អាង​៧​មករា ច្រកទ្វារ​ទឹក​ទឹកថ្លា ទំនាប​ផ្លូវជាតិ​លេខ​៣ និង​តាម​បណ្តោយ​សណ្តរ​ទំនប់​ស្ទឹង​ព្រែក​ត្នោត​។ បិត​ភ្ជិត​រូង​នាគ និង​លើក​បាវ​ខ្សាច់​លើកកម្ពស់​ទំនប់​នៅ​សណ្តរ​ផ្នែក​ខាងជើង ក្នុង​សង្កាត់​ព្រៃ​ស សាក់​សំពៅ ប្រទះ​ឡាង និង​ទួល​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ដាក់​កម្លាំង​ក្រុមការងារ​អន្តរាគមន៍​ក្រសួង​នៅ​ចំនួន ៤​ទីតាំង តាម​សណ្តរ​ទំនប់​។ លៃ​តម្រូវ​កម្ពស់​ទ្វារ​ទឹក​សំណង់​ទ្វារ​អាងទឹក​៧​មករា និង​សំណង់​ទ្វារ​ទឹក​រលាំង​ជ្រៃ ដើម្បី​សម្រួល​បរិមាណ​លំហូរ​ជំនន់​ទឹកភ្លៀង​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ឲ្យ​មាន​តុល្យភាព បន្ថយល្បឿន​ទឹក​ហូរ​បុក​ខ្លាំង ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​អំពាវនាវ​ដល់​​សូម​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​សណ្តរ​ទំនប់ ស្ទឹង​ព្រែក​ត្នោត និង​ផ្នែក​ខាងក្រោម មេត្តា​បន្ត​ការប្រុងប្រយ័ត្ន និង​ត្រៀមលក្ខណៈ​បន្ថែម ដើម្បី​បញ្ជៀ​ស​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​ពី​ជំនន់​ទឹកភ្លៀង​នេះ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×