តាកែវ៖ ខណៈពេលដែលខេត្តតាកែវកំពុងរងគ្រោះដោយទឹកជំនន់ ហើយក្នុងនោះមានផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋយើងមួយចំននួ នៅស្រុកបាទី និង ស្រុកសំរោង ត្រូវបានលិចលុង និងផ្លូជាតិលេខ២ និងផ្លូវជាតិលេខ៣ ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសិន អាជ្ញាធរខេត្តតាកែវ បាននិងកំពុងរិះរកគ្រប់វិធានការដើម្បីរំដោះការជនលិច ដោយសារជំនន់ទឹកភ្លៀង កុំឲ្យអូសបន្លាយយូរ និងប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះក៏ឃើញមានស្ថាប័នក្រុមហ៊ុនឆ្នោតមហាសំណាងដេប៉ូខេត្តតាកែវ ផ្តល់ជំនួយអង្ករ ២តោន មកដល់ខេត្តសម្រាប់ជួយជាជំនួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នេះផងដែរ សកម្មភាពភាពនេះ បានឆ្លុះបង្ហាញអោយឃើញថា ខ្មែរគឺចេះជួយខ្មែរគ្នាឯងនៅពេលជួបទុកលំបាក ហើយសង្ឃឹមថា នឹងបណ្តាក្រុមហ៊ុនឯកជនផ្សេងៗ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែកជួយដល់សង្គម ។
នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តតាកែវ តំណាងតេប៉ូក្រុមហ៊ុនឆ្នោតមហាសំណាង បានផ្តល់អង្ករ ២តោន ដល់រដ្ឋបាលខេត្តតាកែវ ដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្ត ។
ក្នុងឱកាសទទួលជំនួយជាអង្ករ ២តោននោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានសម្តែងនៅទឹកចិត្តកោកសរសើរចំពោះក្រុមហ៊ុនឆ្នោតមហាសំណាង ដែលបានចូលរួមសហការជាមួយអាជ្ញាធរលើការងារសង្គមផ្តល់ជំនួយជាអង្ករនេះ មករដ្ឋបាលខេត្តចាត់ចែងជួយដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងគ្រោះទឹកជំនន់នេះ ។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្តតាកែវ បានប្រគល់ជូននូវលិខិតថ្លែងអំណរគុណ ដល់ ក្រុមហ៊ុនឆ្នោតមហាសំណាង ដែលបានផ្ដល់ជូនអង្ករចំនួន ២តោន ដើម្បីទុកបម្រុងសម្រាប់ជួយដល់ពលរដ្ឋរងគ្រោះផ្សេងៗ ដែលកើតឡើងជាយថាហេតុ នៅមូលដ្ឋានខេត្តតាកែវ ៕ ដោយ៖តាកែវ