ភ្នំពេញ៖ការចាប់បញ្ជូនជនសង្ស័យធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ កាលពីម្សិលមិញ ជនសង្ស័យទាំង២នាក់រួមនឹងថ្នាំញៀនជា៣គីឡូក្រាម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរចោទប្រកាន់តាមច្បាប់។
ជនសង្ស័យឃាត់ខ្លួនមាន១.ឈ្មោះ ជឹង ថេវីង និង ២.ឈ្មោះ ហ្វៀង យ៉ាងគ្រឿង ភេទប្រុស ជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២០នៅសង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សូមជម្រាបថា ជនសង្ស័យទាំង២នាក់បានយកគ្រឿងញៀន ទៅផ្ញើនៅប្រៃសណីយ៍នាំចេញទៅប្រទេសអូស្ត្រាលី តែត្រូវសមត្ថកិច្ចសង្ស័យនិងកញ្ចក់បញ្ញើក៏ធ្វើការត្រួតពិនិត្យ កញ្ចក់ទី១.EE 007 866 996 KH ឃើញមានសៀវភៅ ១៧ ក្បាលរួចមន្ត្រីជំនាញបានហែកសៀវភៅនោះបានគ្រឿងញៀនប្រភេទ ហេរ៉ូអ៉ីន ចំនួន ១.១៩៨.៩៧ ក្រាម កញ្ចក់ទី២.EE 007 728 650 KH មានសៀវភៅ១៥ក្បាល រកឃើញគ្រឿងញៀនប្រភេទ ហេរ៉ូអ៉ីន ចំនួន ២.១០៧. ៣០ក្រាម គ្រឿងញៀនសរុបទាំង២កញ្ចប់បញ្ញើមានទម្ងន់ ៣,៣០៦.២៧ (បីពាន់បីរយប្រាំមួយក្បៀសម្ភៃប្រាំពីរ) ក្រាម ប្រភេទហេរ៉ូអ៉ីន (Heroine) ៕
ដោយ៖ឡេង បញ្ញារិទ្ធ