កណ្តាល៖ គ្រោះជំនន់ទឹកភ្លៀងសម្រាប់ឆ្នាំ២០២០នេះ គឺពិតជាធ្ងន់ខ្លាំងពេកហើយ ព្រោះថាពុំត្រឹមតែបង្កផលប៉ះពាល់ដល់ការរស់នៅ ការប្រកបរបរមុខរកស៊ីប្រចាំថ្ងៃ និងសម្បត្តិរដ្ឋជាច្រើនទៀតប៉ុណ្ណោះទេ តែក៏បានធ្វើឲ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួន ត្រូវរងការខូចខាតខ្ទេចទាំងស្រុងផងដែរ។
ជាក់ស្តែង កាលពីពេលកន្លងទៅថ្មីៗនេះ ផ្ទះថ្មទៀម១ខ្នងដែលទើងនៅបាន៤ខែប៉ុណ្ណោះ នៅក្នុងខេត្តបាត់ដំបង ត្រូវបានបាក់ស្រុតគួរឲ្យសោកស្តាយ ដោយសារកម្លាំងទឹកហូរយ៉ាងខ្លាំង បណ្តាលឲ្យបាក់ស្រុតដីទ្រទ្រង់គ្រឹះដ៏គួរឲ្យស្លុតរន្ធត់។
ដោយឡែក នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះ គ្រោះជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរនេះ ក៏បានបង្កឲ្យផ្ទះថ្មទៀម១ខ្នងទៀត នៅភូមិព្រែកថ្មី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបាក់ស្រុត ដោយប្រេះជញ្ជាំងយ៉ាងដំណំតែម្តង។
ហេតុនេះ សូមបងប្អូនដែលមានទីលំនៅក្បែរមាត់ស្ទឹង-ព្រែក-ទន្លេ មានការប្រុងប្រយ័ត្នខ្ពស់បំផុត៕ ដោយ៖ លឹម ហុង