Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹក​បន្ត​ហូរ​មកពី​ស្រុក​អារញ្ញ ប្រទេស​ថៃ ធ្វើ​ឲ្យ​ស្ថានភាព​ទឹកអូរ​ព្រំដែន​កើនឡើង , ជម្លៀស​ប្រជា​ពល​ដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព​ប្រមាណ ១០០០ គ្រួសារ​

​បន្ទាយមានជ័យ​៖​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ​ទឹក​បន្ត​ហូរ​មកពី​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ធ្វើ​ឲ្យ​ស្ថានភាព​ទឹកអូរ​ព្រំដែន​កើនឡើង ។​

​រដ្ឋបាលខេត្ត សូម​ជម្រាប​ជូនដំណឹង​បន្ថែមទៀត ដល់​ពុក​ម៉ែ​មាមីង​បងប្អូន​ថា​៖ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ ដោយ​ទឹក​បន្ត​ហូរ​មកពី​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ធ្វើ​ឲ្យ​ស្ថានភាព​ទឹកអូរ​ព្រំដែន​កើនឡើង និង​ហូរ​បុក​លើ​កំណាត់​ផ្លូវ​ក្បែរ​ដល់​រង្វង់​មូល​ប៉ោយប៉ែត ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ជាមួយគ្នានេះ ក៍បាន​បង្ករ​ឲ្យ​មានការ​ជន​លិច​ក្នុងភូមិ​មួយចំនួន ដែល​ក្រុមការងារ​បាន​ជម្លៀស​ប្រជា​ពល​ដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព​ប្រមាណ ១០០០ គ្រួសារ​ក្នុងថ្ងៃនេះ​។​

​នៅ​ល្ងាច​ថ្ងៃទី​១៩ តុលា​នេះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ រួមជាមួយ ឯកឧត្តម ឡាយ គឹម​លី នាយក​ខុទ្ទកាល័យ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ព្រមទាំង​ក្រុមការងារ​កងកម្លាំង អាជ្ញាធរ​ក្រុង បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក​នៅ​រង្វង់​មូល អូរ​ព្រំដែន និង​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព រៀបចំ​កន្លែង​ឲ្យ​ពួកគាត់​រស់នៅ និង​ផ្តល់​ស្បៀង​សង្គ្រោះបន្ទាន់​ជា​ជំ​ហ៊ាន​ដំបូង ១០០០​គ្រួសារ នា​វេលាយប់​នេះ​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ រដ្ឋបាលខេត្ត សូម​អំពាវនាវ​ដល់​ពុក​ម៉ែ​មាមីង​បងប្អូន​មេត្តា​ជ្រាប​ជា​ព័ត៌មាន ជាពិសេស​បងប្អូន​ក្នុង​ក្រុង​ប៉ោយប៉ែត សូម​មានការ​យកចិត្ត​ទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត បើ​មាន​បញ្ហា​អ្វី​កើតឡើង ត្រូវ​រាយការណ៍​មកកាន់​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​កងកម្លាំង​ឱ្យបាន​ទាន់ពេលវេលា​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

×