Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CMAC ជំរុញ​ផ្សព្វផ្សាយ​ពី​បញ្ហា​មីន​បន្ថែមទៀត ខណៈ​មាន​ទឹកជំនន់ អាចមាន​មីន​ផុសចេញ​ពី​ដី​នៅ​ខេត្តបាត់ដំបង​

​បាត់ដំបង​៖ ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា (CMAC) បាន​មានប្រសាសន៍​ជំរុញ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​បន្ថែមទៀត ពី​បញ្ហា​គ្រាប់មីន​និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ពិសេស​នៅតាម​ខេត្ត​ជួប​គ្រោះទឹកជំនន់​បែក​វាល ដោយ​កាកសំណល់​ពី​សង្គ្រាម​ទាំងនោះ អាច​នឹង​ផុស​ចេញពី​ដី​កាន់តែ​បង្ក​គ្រោះថ្នាក់​។​

​ការលើកឡើង​បែបនេះ ក្នុង​ពិធី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ជួប​គ្រោះទឹកជំនន់​និង​ជនពិការ​សរុប​ចំនួន ៨៣​គ្រួសារ​និង​សំណេះសំណាល​កងកម្លាំង​ស៊ីម៉ាក់​នៅ​ស្រុក​គាស់ក្រឡ កាលពី​ថ្ងៃទី​១៩​ខែតុលា ឆ្នាំ​២០២០​។​

​ឯកឧត្តម ហេង រតនា បាន​មានប្រសាសន៍ថា បញ្ហា​គ្រាប់មីន​នៅតែ​គំរាមកំហែង​ពលរដ្ឋ​កម្ពុជា ខណៈ​ជា​រៀងរាល់ឆ្នាំ ក៏មាន​រងគ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​និង​របួស​ពិការ ដែល​បញ្ហា​នេះ​បានធ្វើ​ឲ្យ​រាជរដ្ឋាភិបាល នៅតែមាន​ការព្រួយបារម្ភ​។​នៅ​ចុងរដូវ​វស្សា​នេះ ខេត្ត​មួយចំនួន ក្នុងនោះ​ក៏មាន​ខេត្តបាត់ដំបង បាន​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង បង្ក​ឲ្យ​ប៉ះពាល់​ដល់ផ្ទះ​សម្បែង ផលដំណាំ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​និង​ក៏មាន​ការ​ច្រុះ​ដី​ធ្វើ​ឲ្យ​គ្រាប់មីន​បាន​ផុស​ចេញពី​ដី ដូច្នេះហើយ​សូម​អំពាវនាវ ដល់​អាជ្ញាធរ​គ្រប់​ខេត្ត ជួយ​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រាប់មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នេះ ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត ដើម្បី​កុំ​ឲ្យ​មាន​ពលរដ្ឋ​រងគ្រោះថ្នាក់ ពិសេស​ពលរដ្ឋ​នៅ​តំបន់​ដែលមាន​ចម្ការមីន​។​

​ឯកឧត្តម ហេង រតនា បាន​អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ប្រកប​របរ​កសិកម្ម ហើយនឹង​ចាប់ផ្ដើម​ធ្វើស្រែ​ចម្ការ នៅ​ចុងរដូវ​វស្សា ឬ​ពេល​ទឹក​ស្រក​នេះ ត្រូវមាន​ការប្រុងប្រយ័ត្ន​ពី​បញ្ហា​គ្រាប់មីន ព្រោះ​ដី​នៅ​ជ្រាយ ខ្លាច​ជួប​បញ្ហា​ជាយថាហេតុ ។​

​គួរ​បញ្ជាក់ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​និង​ជនពិការ ទទួលបាន​អំណោយ​ពី​ឯកឧត្តម​អគ្គនាយក​មជ្ឈមណ្ឌល​ក​ម្ចា​ត់​មីន មានដូចជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ មី និង​ថវិកា​មួយចំនួនទៀត ៕​ដោយ​៖​អ៊ុង​សា​រុំ​

×