បាត់ដំបង ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ជំនន់ទឹកភ្លៀងរហ័សដ៏អាក្រក់នេះ វាបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា បណ្តាលឲ្យផ្លូវថ្នល់ចំនួន១២៣ខ្សែ ស្មើនឹង៣០៨កំណាត់ និងមានប្រវែងសរុបចំនួន៤០០គីឡូម៉ែត្រ ក្នុងនោះរួមមានផ្លូវជាតិលេខ២,ផ្លូវជាតិលេខ៣,ផ្លូវជាតិលេខ៤និងផ្លូវជាតិលេខ៥ ព្រមទាំងបណ្ដាផ្លូវជាតិសំខាន់ៗជាច្រើនខ្សែទៀត ហើយក្នុងនោះក៏មានផ្លូវដីក្រួសក្រហម សរុបចំនួន១៤០គីឡូម៉ែត្រ ក៏ត្រូវបានទទួលរងនូវការលិចលង់និងបំផ្លាញផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង បន្ចុះពិនិត្យអំពីស្ថានភាពនៃទឹកជំនន់តាមបណ្តាខេត្តមួយចំនួន ដែលបង្កនូវផលប៉ះពាល់និងបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺនៅលើកំណាត់ផ្លូវជាតិនៅក្នុងខេត្តបាត់ដំបងនិងវត្តមានចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរជំនាញផ្ទាល់ រួមនិងអាជ្ញាធរដែនដីនិងបណ្ដាភាគីពាក់ព័ន្ធផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថាជំនន់ទឹកភ្លៀងរហ័សដ៏អាក្រក់នេះ វាបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា បណ្តាលឲ្យផ្លូវថ្នល់ចំនួន១២៣ខ្សែ ស្មើនិង ៣០៨កំណាត់ និងមានប្រវែងសរុបចំនួន៤០០គីឡូម៉ែត្រ ក្នុងនោះរួមមានផ្លូវជាតិលេខ២,ផ្លូវជាតិលេខ៣,ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ព្រមទាំងបណ្ដាផ្លូវជាតិសំខាន់ៗជាច្រើនខ្សែទៀត ហើយក្នុងនោះក៏មានផ្លូវដីក្រួសក្រហម សរុបចំនួន១៤០គីឡូម៉ែត្រ ក៏ត្រូវបានទទួលរងនូវការលិចលង់និងបំផ្លាញផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានជំរុញឲ្យប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ត្រូវនាំយកគ្រឿងចក្រមកកាយបើកមុខទឹក ដែលកំពុងតែដក់ទឹកជោកជាំ ថែមទាំងមានជង្ហុកផ្លូវធំៗ អាចបង្កគ្រោះថ្នាក់ពេលធ្វើចរាចរណ៍ ទៅមកលើដងផ្លូវដែលស្ថិតជាប់រង្វង់មូលយាយទេព ត្រង់ចំណុចផ្លូវបំបែកវៀងក្រុង ក្នុងខេត្តបាត់ដំបង ឲ្យបានលឿន ឆាប់កាន់តែល្អ ដើម្បីសម្រួលដល់ការធ្វើដំណើរបានល្អប្រសើរឡើងវិញ។
ឯកឧត្តមទេរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការននិងដឹកជញ្ជូន បានចុះចែកអំណោយជូនដល់ប្រជា
ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ចំនួន២០០គ្រួសារនៅតាមដងផ្លូវជាតិនៅក្នុងឃុំអូរតាគីដែលកំពុងតែជម្លៀសខ្លួនមករស់នៅ ជាបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវជាតិលេខ៥ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ផងដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំនន់ទឹកភ្លៀងបានបន្តវាយលុកយ៉ាងខ្លាំងនៅបណ្តាខេត្តជាច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបណ្ដាលឲ្យប្រជាពលរដ្ឋចំនួន២៥នាក់ បាត់បង់អាយុជីវិត និងបង្កមហន្តរាយដល់ទ្រព្យសម្បត្តិ និងមនុស្សរាប់ពាន់ម៉ឺននាក់ផ្សេងទៀត ដែលត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព និងទីសុវត្ថិភាពហើយគ្រោះធម្មជាតិនេះ បានបង្កនូវការខូចខាតសេដ្ឋកិច្ចកម្ពុជា ដែលកន្លងមកកំពុងតែទទួលរងពីឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ កន្លងមកនោះ៕ ដោយ៖អ៊ុងសារុំ