កំពូលតារា Model Jaqueline Chong បានធ្វើឲ្យអ្នកគាំទ្រពុះកញ្ជ្រោល ខណៈពេលនាងធ្វើការប្រកាសជាសាធារណៈនូវសំណើរ “អសីលធម៌” បបួលឡើងគ្រែ…។
តារា Model និងតារាសម្តែង ហុងកុង Jaqueline Chang ល្បីល្បាញក្នុងពិភពកម្សាន្ត ព្រោះតែរឿងគេបបួលឡើងគ្រែ មួយយប់តម្លៃ ១០ ម៉ឺនដុល្លារ ហុងកុង (ប្រមាណជិត ១៥.០០០ដុល្លារអាមេរិក)។
ជាការឆ្លើយតប នាងបានបង្ហោះផ្សាយខ្លឹមសារទាំងស្រុងរបស់បុរសដែលរំខានយាយីនាងលើបណ្តាញសង្គម។
ក្នុងសារអេឡិចត្រូវនិចរបស់បុរសនោះ គេបានអះអាងថា គឺជា fan ស្មោះត្រង់របស់ Jaqueline Chong ហើយបានទស្សនាភាពយន្តទាំងអស់ដែលនាងបានសម្តែងចៃដន្យ។ បុរសម្នាក់នេះ ត្រូវរងការជេរប្រទេចយ៉ាងចាស់ដៃ ចំពោះសំណើរ “អសីលធម៌” ខ្វះការគោរពចំពោះ Jaqueline Chong ។
ទង្វើខាងលើរបស់នាង Chong ទទួលបានមតិគាំទ្រពេញទំហឹងពីរយៈប្រិយមិត្តបណ្តាញសង្គម ហើយថែមទាំងសុំឲ្យនាងប្រាប់ឈ្មោះរបស់បុរសរូបនោះ តែនាងបានបដិសេធ ដើម្បី “ទុកឱកាសឲ្យតែខ្លួន”។
ជាតារា Model និងជាតារាសម្តែងផង Jaqueline Chong ជាកូនកាត់ចិន ម៉ាឡេស៊ី។
ប្រប្រិយមិត្តទស្សនារូបភាពមួយចំនួនរបស់នាង Chong