ភ្នំពេញ៖ នេះគឺជាខណៈពេលដ៏សែនរន្ធត់ខ្លាំងណាស់ គ្រាដែលឃើញពលរដ្ឋម្នាក់ បានដាក់មងក្បែរលូដែលទឹកកំពុងហូរខ្លាំង ហើយក៏ត្រូវបានទឹកគួចចូលតាមមាត់លូតែម្តង។ ប៉ុន្តែ សំណាងល្អ ដែលសមត្ថកិច្ចនិងប្រជាបលរដ្ឋដទៃបានឃើញ និងជួយសង្គ្រោះទាន់ទាំងលំបាក ដែលឃើញហើយស្លុតស្ទើរគាំងបេះដូង។
នេះបើយោងតាមទំព័រហ្វេសប៊ុក អធិការដ្ឋាននគរបាលស្រុកឧដុង្គ បានបង្ហោះឲ្យដឹងថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១ និង២០នាទី មានប្រជាពលរដ្ឋដាក់មងក្បែរលូទឹកកំពុងហូរខ្លាំងក៏ត្រូវទឹកគួចចូលមាត់លូ តែសំណាងល្អ បានកម្លាំងនគរបាលជួយសង្គ្រោះផុតពីគ្រោះថ្នាក់។
តាមរយៈហេតុការណ៍ដ៏គ្រោះថ្នាក់ខាងលើនេះ ក៏សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មិនថាដាក់មង បង់សំណាញ់ ឬ នេសាទផ្សេងៗ នៅកន្លែងមាត់ទឹកដែលកំពុងហូរគួចខ្លាំងដើម្បីបញ្ជៀសគ្រោះថ្នាក់ដែលអាចកើតមានឡើង ដូចជាករណីខាងលើនេះអ៊ីចឹងពិតជាស្លុតខ្លាំងណាស់៕ ដោយ៖ លឹម ហុង