ភ្នំពេញ៖លោកជំទាវពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និង ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សចំនួន២១២គ្រួសារ រស់នៅភូមិចំនួន៧ ក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នៅថ្ងៃម្សិលមិញនេះ។
គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម,មី ១កេស,ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត១កញ្ចប់ (មុង១,ភួយ១, សារុង១, ក្រមា១ និងអាវយឺតចំនួន២)។
ដោយឡែកនៅថ្ងៃព្រហស្បតិ៍ទី ២២ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា បានទទួលអំណោយពីសប្បុរជនចំនួន៤ ដូចខាងក្រោម ៖១. ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតនៃប្រទេសរុស្ស៊ីប្រចាំនៅកម្ពុជា និងបុគ្គលិកស្ថានទូតរុស្ស៊ី ឧបត្ថម្ភ អង្ករ ២តោន ទឹកសុទ្ធ ២១យួរ និងមី ៧៥កេស ។
២. កាសែត Khmer Times ឧបត្ថម្ភ អង្ករ ៥តោន ត្រីខ ៥កេស ទឹកត្រី ៦០ដប ទឹកស៊ីអ៊ីវ ៦០ដប និងមី ១០កេសធំ។៣. លោក Steven Lee អគ្គនាយកក្រុមហ៊ុន La Vista One Real Estate ឧបត្ថម្ភថវិកាចំនួន ៥.០០០ដុល្លារ (ប្រាំពាន់ដុល្លារ)។៤. ក្រុមហ៊ុន One Team United ឧបត្ថម្ភ អង្ករ ១តោន ៕ដោយ៖ឡេង បញ្ញាឬទ្ធិ