Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ក្រសួងផែនការ​បង្ហាញថា​ តាមរយៈ​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល​(២០១៦.២០៣០)​ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​

​ភ្នំពេញ ​៖ ​ឯកឧត្តម ថេ​ន បញ្ញា​ធន​,​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ផែនការ​និង​មន្ត្រី​ជំនាញ​ពី​ក្រសួងផែនការ​ចូលរួម​ពន្យល់​បកស្រាយ​ពី​ការវិនិយោគ​៣​ឆ្នាំ​រំកិល​ជូន​ដល់​ប្រជាពលរដ្ឋ​ក៍​ដូចជា​សាធារណជន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០​នេះ​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៃ​ទីស្តីកា​រណៈ​រដ្ឋមន្ត្រី​។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ឯកឧត្តម ថេ​ន បញ្ញា​ធន លើកឡើងថា​សន្និសីទ​នេះ​មាន​គោល​បង្ហាញជូន​សាធារណជន​ពី​ការរៀបចំ​កម្មវិធី​វិនិយោគសាធារណៈ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​នាពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​។​ការងារ​នេះ​មាន​សារៈសំខាន់​ណាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។

​ឯកឧត្តម អគ្គនាយក​ផែនការ​បានបញ្ជាក់​ទៀតថា​កម្មវិធី​នេះ​គឺ​ដើម្បី​សម្រេច​ឲ្យ​មាន​គោលដៅ​អភិវឌ្ឍ​ឆ​នាំ​២០១៦.២០៣០ ក៍​ដូចជា​ចក្ខុវិស័យ​របស់​កម្ពុជា​ដែល​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០​និង​ជា​ប្រទេស​មានការ​អភិវឌ្ឍ​ក្នុង​ឆ្នាំ​២០៥០​ខាងមុខ​។​នេះ​ជាការ​រួមចំណែក​ក្នុង​ការរៀបចំ​ចក្ខុវិស័យ​ដែល​ចូលរួម​សម្រេច​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល​នេះ​។

​ឯកឧត្តម អគ្គនាយក​លើកឡើង​ទៀតថា​ការណ៍​នេះ​ផ្តើមចេញពី​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា​ដែលជា​ឯកសារ​ដ៍​សំខាន់​មួយ​។​ក្រោយពី​រៀបចំ​យុទ្ធសាស្ត្រ​ចតុកោណ​រួច​អនុវត្ត​ឯកសារ​នេះ​ដោយ​ឆ្លងកាត់​គណៈរដ្ឋមន្ត្រី រដ្ឋសភា​និង​ព្រឹទ្ធសភា និង​មាន​ព្រះរាជក្រម​ឡាយព្រះហស្ថលេខា​ដោយ​ព្រះ​ផង​។

​ឯកឧត្តម​បន្តថា​ផែនការ​អភិវឌ្ឍ​ជាតិ​(២០១៩.២០៣)​នេះ​គឺជា​ច្បាប់​ដែល​ត្រូវអនុវត្ត​នឹង​សម្រេច​ឲ្យ​បាន​ក្នុង​រយៈពេល​៥​ឆ្នាំ​។​តួនាទី​របស់​ក្រសួង ស្ថាប័ន​និ​មួយៗ​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​របស់ខ្លួន​។​ឯកឧត្តម​សូម​លើកយក​ករណី​ក្រសួងផែនការ​មក​បង្ហា​ញ​ពី​ការងារ​របស់ខ្លួន​ដូចជា​ការធ្វើ​ជំនឿន​ទូទៅ​ប្រជាជន​ជាដើម​។​នៅពេល​មាន​យុទ្ធសាស្ត្រ​រួច​ក្រសួង ស្ថាប័ន​ទាំងនោះ​ត្រូវ​រៀបចំ​លម្អិត​បន្ថែមទៀត​ទើប​ឈានដល់​ការរៀបចំ​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល​។

ឯកឧត្តម​បន្តថា​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល​នេះ​ចាប់ផ្តើម​កំឡុង​ឆ្នាំ​១៩៩៦​មក​។​រហូតមកដល់​ពេលនេះ​ជា​កម្មវិធី​វិនិ យោគសាធារណៈ​៣​ឆ្នាំ​រំកិល​ជា​លើក​ទី​២៦​។​ការរៀបចំ​ដំបូង​ដោយមាន​កិច្ចសហការ​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍ​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី​(ADB)​។​ដែល​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល​ដំបូង​រៀបចំ​នៅ​ឆ្នាំ​១៩៩៦.១៩៩៨​។

ឯកឧត្តម​ផៃ ស៊ី​ផាន​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បញ្ជាក់​សូម​អរគុណ​ដល់​រដ្ឋមន្ត្រីក្រសួង​ផែនការ​ដែល​បានអនុញ្ញាត​ឲ្យ​មន្ត្រី​ចំនួន​៤​រូប​ចូលរួម​បកស្រាយ​និង​ពន្យល់​នូវ​កម្មវិធី​វិនិយោគសាធារណ​៣​ឆ្នាំ​រំកិល​នេះ​៕ ​ដោយ ​៖​ ឡេង បញ្ញា​ឬ​ទ្ធិ​

×