Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំ​អំណោយ​សម្ដេច​ហេង​សំរិន ​និង​សប្បុរសជន​ចែក​ជួន​ពលរដ្ឋ​ជាង ​៤០០​គ្រួសារ ជួប​គ្រោះទឹកជំនន់​និង​ជនក្រីក្រ​នៅ​ស្រុក​កំរៀង​

បាត់ដំបង​៖​តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​អាជ្ញាធរខេត្ត​និង​ក្រុម​អ្នក​ម្ដាយ​ខេត្តបាត់ដំបង បាន​នាំ​អំណោយ​សម្ដេច​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភាជាតិ​និង​សម្ដេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង​សំរិន​រួម​និង​សប្បុរសជន​ទៅ​ចែក​ជួន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​និង​ជនក្រីក្រ​ចំនួន ៤២២​គ្រួសារ រស់នៅក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​២២ ខែតុលា​ឆ្នាំ​២០២០​។

​អំណោយ​ទាំងអស់នោះ​តាមរយៈ​ឯកឧត្តម ឈាង វុន តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង រួមទាំង​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្ត​និង​ក្រុម​អ្នក​ម្ដាយ​ខេត្តបាត់ដំបង​។

ឯកឧត្តម ឈាង វុន​តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា បញ្ហា​គ្រោះទឹកជំនន់ កំពុង​កើតឡើង​តាម​បណ្ដា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​ប៉ះពាល់​ផ្ទះសម្បែង ដំណាំ​កសិកម្ម​និង​រហូត​មាន​ពលរដ្ឋ​បាត់បង់​ជីវិត បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​រដ្ឋសភា​និង​រាជរដ្ឋាភិបាល​មានការ​សោកស្ដាយ​ជាខ្លាំង​។​ដោយ​ខ្វល់ខ្វាយ​ពី​សុខទុក្ខ របស់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ សម្ដេច ហេង សំរិន បាន​ចាត់​ឯកឧត្តម​និង​ក្រុមការងារ​ចុះជួយ​និង​នាំ​អំណោយ​តិចតួច​ចែកជូន​ពលរដ្ឋ​រងគ្រោះ​។​ទោះ​អំណោយ​នេះ មិនមាន​ច្រើន​ក៏ដោយ ក៏​អាចជួយ​ដោះ​បញ្ហា​បាន​បណ្ដោះអាសន្ន ទម្រាំ​ទឹក​ស្រក​អស់ ហើយ​ពលរដ្ឋ​អាចធ្វើ​កសិករ​បាន​ឡើងវិញ​។

​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង បាន​អំពាវនាវ​ដល់​ពលរដ្ឋ​តាម​បណ្ដា​ស្រុក​មួយចំនួន​និង​អ្នករស់នៅ​តាម​ដងស្ទឹង​ឬ​ដងអូរ​បន្ត​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ថែមទៀត ខណៈ​បញ្ហា​ទឹកជំនន់ បាន​ឡើងជា​ថ្មី ដែលមាន​ដូចជា​ស្រុក​សំឡូត​និង​ស្រុក​រុក្ខ​គិរី។

​លោក សឿ​ម ប៊ុន​រិ​ទ្ធ បាន​អំពាវនាវ​សូម​ឲ្យ​ពលរដ្ឋ​មានការ​ប្រយ័ត្ន​ពី​កូនចៅ​តូចៗ កុំ​ឲ្យ​លេង​ទឹក ត្រូវ​ថែរក្សា​សុខភាព មាន​អនាម័យ បរិភោគ​ទឹកស្អាត​និង​បញ្ហា​សត្វ​អ​សិរ​ពិស ហើយ​បើ​មាន​ជំងឺ​ឈឺ​ដ​ង្កា​ត់​អ្វី ត្រូវ​ឆាប់​ទៅ​ពេទ្យ​នៅ​ជិត​បំផុត ដើម្បី​ឲ្យ​ពេទ្យ​ព្យាបាល​ឲ្យ​ជា ចៀសវាង​កើត​ជំងឺ​រាតត្បាត​។

គួរ​បញ្ជាក់ថា ក្នុង​ខេត្តបាត់ដំបង គ្រោះ​ជំនន់​ទឹកភ្លៀង​បានកើត​ឡើង បណ្ដាល​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​ជាង ៧​ម៉ឺន​គ្រួសារ ហើយ​អាជ្ញាធរខេត្ត រួមទាំង​សប្បុរសជន​នានា បាន​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​បាន​ប្រមាណ​ជាង ៣៦០០០​គ្រួសារ​ផងដែរ ៕ ​ដោយៈ​អ៊ុង​សា​រុំ​

×