Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​មកពី​ស្រុក​ឈូក តវ៉ា​រឿង​ដីធ្លី ជាមួយ​ក្រុមហ៊ុន សួ ងួន និង ចាន់ សុទ្ធា នៅមុខ​ក្រសួង​ដែនដី​

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៧​តុលា​នៅ​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់​មាន​ពលរដ្ឋ​ប្រហែល​៣០​នាក់​តំណាង​ឲ្យ​ប្រជា​ល​ពលរដ្ឋ​ចំនួន​៥៥៩​គ្រួសារ ដែល​រស់នៅ​ភូមិ​ព្រែ​ពាយ ភូមិ​ម្តុំ​ផ្ពៅ ភូមិ​យ​ជូន​តី ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ដឹកនាំ​ដោយ​១. ចេង សុភ​ណ័​២. ឡែ​ម ផានិត​៣. ផាន និ​ត​៤. ស្រី ណែ​ត​៥. ឃឹម ផន​។

​ប្រជាពលរដ្ឋ​ទាំង​៥៥៩​គ្រួសារ​មានទំនាស​ជាមួយ​ក្រុមហ៊ុន សួ ងួន និង ចាន់ សុទ្ធា​។ ការតវ៉ា​នេះ ក្នុង​គោលបំណង មក​សួរនាំ​ញ​តិ្ត​ចាស់​ដែល​គាត់​ដាក់​កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៧​នេះ តើ​ក្រសួង​រៀបចំ​ដែនដី ចាត់ការ​ដល់​ណា​ហើយ​។​

​ក្នុង​ញត្តិ​របស់​ប្រជ​ពលរដ្ឋ ដែល​គោរព​ជូន​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែន​នគរូបនីយកម្ម​និង​សំណង់ សូមមេត្តា​ចាត់ការ​អ្នកជំនាញ​ចុះ​វាស់វែង​ដី និង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឲ្យ​ពួកគាត់ ដែលជា​ប្រជាពលរដ្ឋ ចំនួន​៥៥៩​គ្រួសារ ក្នុងស្រុក​ឈូក ខេត្តកំពត​។ តាមរយៈ​ញត្តិ​នេះ ប្រជាពលរដ្ឋ បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី​ថា “​ពួកយើងខ្ញុំ​បានរស់នៅ អាស្រ័យ​ផលដំណាំ​ចាប់តាំងពី​ឆ្នាំ​២០០៤ មកម្ល៉េះ ឥឡូវនេះ​ក្រុមហ៊ុន សួ ងួន និង​ក្រុមហ៊ុន ចាន់ សុទ្ធា បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយដី និង​ដំណាំ​របស់​ពួកយើងខ្ញុំ នៅក្នុង​ភូមិ ឃុំ ខាងលើ​។ អាស្រ័យហេតុនេះ សូម​លោក​ទេសរដ្ឋមន្ត្រី មេត្តា​ចាត់​អ្នកជំនាញ​ចុះ​វាស់វែង​ដី និង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឲ្យ​ពួកយើងខ្ញុំ​ដែលជា​ពលរដ្ឋ​ចំនួន​៥៥៩​គ្រួសារ​ផង​”​៕​ដោយ​៖​កូ​ឡាប​

×