Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីប ម៉ុង បរិច្ចាគ​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ប​ន្ថែ​ម​ទៀត ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​

​ភ្នំពេញ​៖​លោកជំទាវ​អ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រុមហ៊ុន ជីប ម៉ុង បាន​នាំយក​ថវិកា​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ទៅ​ប្រគល់ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥​ទីតាំង​អាច​បន្ត​បេសកកម្ម ពិនិត្យ ពិគ្រោះ និង​ព្យាបាល​កុមារ​ដោយ​ឥតគិតថ្លៃ និង​គ្មាន​ការរើសអើង​។

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ថ្លែងអំណរគុណ និង​កោត​ស​សើរ​ក្រុមហ៊ុន ជីប ម៉ុង ដែល​តែង​ធ្វើជា​គំរូ និង​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​សម្រាប់​ស​កម្ម​ភាព​មនុស្សធម៌ ដែល​មិនអាច​កាត់ថ្លៃ​បាន​នេះ​។​

​គិត​មកដល់​ត្រឹម​ឆ្នាំ​២០២០ ក្រុមហ៊ុន ជីប ម៉ុង បាន​បរិច្ចាគ​ទឹកប្រាក់​សរុប​១,១០០,០០០​ដុល្លារ​សហរដ្ឋអាមេរិក​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ទ្រទ្រង់​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​៥​ដែល​កាយវិការ​នេះ​បញ្ជាក់ថា​ថ្នាក់ដឹកនាំ ជីប ម៉ុង តែងតែ​យកចិត្តទុកដាក់​លើ​វិស័យ​សុខាភិបាល​ជាពិសេស​សម្រាប់​កុមារ​ខណៈដែល​ក្រុមហ៊ុន​តែងតែ​ចូលរួម​សកម្មភាព​មនុស្សធម៌​ក្នុង​វិស័យ​នានា​ជាច្រើន​។​

​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០២០​នេះ ជីប ម៉ុង ក៏បាន​បរិច្ចាគ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ៥០​ម៉ឺន​ដុល្លារ​សម្រាប់ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩, ៥០​ម៉ឺន​ដុល្លារ​ជូន​កាកបាទក្រហមកម្ពុជា​, ៤០​ម៉ឺន​ដុល្លារ អង្ករ និង​ភេសជ្ជៈ ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ព្រមទាំង​សកម្មភាព​សង្គម និង​មនុស្សធម៌​ជាច្រើន​ទៀត​។​
​ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុងស្រុក​នាំមុខគេ​មួយ ជីប ម៉ុង តែងតែ​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា និង​កិច្ចការងារ​សង្គម​៕
ដោយ​៖CEN

×