មនុស្សប្រុស និងស្រី មុននឹងឈានសម្រេចយកគ្នាជាគូ រួមរស់នឹងគ្នាបាន គឺមិនមែនស្ថិតនៅលើការស្រឡាញ់ប៉ុណ្ណោះទេ តែវាក៏ស្ថិតទៅលើការចេះយល់ចិត្តគ្នា និងទទួលយកនូវអ្វីដែលជាការស្រឡាញ់ចូលចិត្តរៀងៗខ្លួនផងដែរ។
និយាយលើកឡើងពីចំណុចនេះ ថ្មីៗនេះ សារមួយរបស់នារីម្នាក់ ដែលបានបង្ហោះឡើងបណ្តាញសង្គមហ្វេសប៊ុក បានកំពុងទទួលការចាប់អារម្មណ៍ និងផ្ទុះសំណើចគ្រប់ៗគ្នា ក្រោយនាងបានបង្ហាញពីអារម្មណ៍ត្រូវយល់ស្របធ្វើអ្វីៗតាមស្វាមីរបស់ខ្លួន ដែលជាអ្នកងប់ងល់លេងមាន់ជល់។
នេះបើតាមគណនីហ្វេសប៊ុកស្រីស្អាតឈ្មោះ Sokmaneang Met បានទម្លាយចេញពីប្រវត្តិសន្យាជាមួយស្វាមីដ៏គួរឲ្យអស់សំណើចថា៖ «ទម្រាំដើរមកដល់ចំណុចមួយនេះគឺដាក់សន្យានឹងគ្នាហើយថា ខាងប្រុស បើស្រឡាញ់បងអូនក៏ត្រូវស្រឡាញ់មាន់បងដូចគ្នា ខាងស្រី បើបងស្រឡាញ់អូនបងក៏ត្រូវថែអូនឲ្យដូចមាន់បងដូចគ្នា»៕ ដោយ៖ លឹម ហុង