ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ៤ – ១០ ខែវិច្ឆិកា ឆ្នាំ២០២០ ព្យុះទី១៩ ឈ្មោះ ហ្គោនី ពុំមានឥទ្ធិលមកលើប្រទេស កម្ពុជា
យោងការសង្កេតតាមដាន ស្ថានភាពអាកាសធាតុឃើញថា ជ្រលងសម្ពាធខ្ពស់ ពីប្រទេសចិន បានរំកិលចុះនិងលាតសន្ធឹងលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ។ ចំណែកនៅក្នុងសមុទ្រចិនខាងត្បូង ព្យុះទី១៩ ឈ្មោះ ហ្គោនី ( GONI ) បាននឹងកំពុង ធ្វើដំណើរ ឆ្ពោះមកទិសខាងលិច ។ តាមការព្យាករ ព្យុះនេះថមថយអស់ឥទ្ធិពល នៅពេលចូលដល់ លើភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃទី៥-៦ខែវិច្ឆិកា។ ព្យុះនេះពុំមានឥទ្ធិលមកលើប្រទេសកម្ពុជា ។
ស្ថានភាពបែបនេះធ្វើឲ្យ ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C បណ្តាខេត្តនានាមានភ្លៀងខ្សោយដោយអន្លើ ។ លើកលែងតែថ្ងៃទី ៦-៧ ខែវិច្ឆិកា នៅផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្សោយទៅមធ្យម ។
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២០ -២២ °C – សីតុភាពអតិបរមា មានពី ២៧-២៩ °C នឹងអាចមានភ្លៀងខ្សោយទៅមធ្យមនៅថ្ងៃទី៦-៧ ខែវិច្ឆិកា ។
៣-តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C – សីតុណ្ហភាពអតិបរមា មាន ពី ២៨-៣០ oC ស្ទើរតែពុំមានភ្លៀង ។ លើកលែងតែ នៅថ្ងៃទី ៦-៧ ខែវិច្ឆិកា អាចមានភ្លៀងខ្សោយទៅមធ្យម៕ដោយ៖បញ្ញាស័ក្តិ