ភ្នំពេញ៖ គូស្នេហ៍ខុសវ័យមួយគូ បានកំពុងធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំង ព្រោះតែអ្នកទាំងពីរមានវ័យខុសគ្នាដាច់ស្រឡះ ដោយខាងប្រុសមានវ័យអាចហៅកុងបាន មានសំណាងបានប្រពន្ធក្មេងរូបស្រស់ស្អាត ដែលធ្វើឲ្យកំលោះៗក្នុងភូមិលួចច្រណែនមិនស្ទើរនោះទេ។
យ៉ាងណាមិញ ក្រោយរៀបការរួច កូនក្រមុំជាជនជាតិខ្មែរមានឈ្មោះ ម៉េង សូដា បានបង្ហាញអារម្មណ៍ពិតអរគុណដល់ប្តីសម្លាញ់ជាជនជាតិចិន មានឈ្មោះ Shi Songbang -ស៊ី សុងបាង ដោយបានសរសេររៀបរាប់ក្នុងខ្លឹមសារយ៉ាងដូច្នេះថា៖ «ក្ដីសុខ ដែលយកលុយទិញមិនបានគឺបានរស់នៅជាមួយមនុស្សដែលយើងស្រឡាញ់ ហើយគេស្រឡាញ់យើងវិញដូចគ្នា គាត់ជាមនុស្សតែម្នាក់ដែលគោរព ស្រឡាញ់ និងឲ្យតម្លៃខ្ញុំរហូតមក កំហុសតូចធំគាត់តែងតែអភ័យទោសឲ្យខ្ញុំ រហូតមានចាស់ទុំ ដឹងលឺ ហើយអ្វីដែលបញ្ជាក់ពីការស្រឡាញ់របស់គាត់ចំពោះខ្ញុំ គឺផ្កាស្លា ជាសាក្សីនៃចំណង ដ៍រឹងមាំមិនអាចកាត់ថ្លៃបាន។ ពីមុនត្រឹមតែជាមនុស្ស ២នាក់ដែលស្វែងយល់ចិត្តគ្នា តែឥឡូវ យើងបានឈានជើងដើរផ្លូវរួមគ្នាអស់រយៈពេល ៨ឆ្នាំ រហូតយល់ពីគ្នាកាន់តែច្រើន រហូតយើងទាំងពីរក្លាយជាប្ដីប្រពន្ធ។ ពីពេលនេះទៅយើងមិនមែនសង្សារ តែយើងជាប្ដីប្រពន្ធ ជាគូជីវិត ហើយអូនសន្យាថានឹងថែចំណងស្នេហាមួយនេះ ជារៀងរហូតទៅ ព្យុះភ្លៀងកន្លងមកធ្វើឲ្យអូនដឹងថា បងជាមនុស្សម្នាក់គត់ដែលស្រឡាញ់អូនជាអូន ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០»។
គាត់បន្ដទៀតថា៖ «អរគុណប្ដីសម្លាញ់ដែលរក្សាចិត្តស្រឡាញ់អូនមករហូត អស់រយៈពេល ៨ឆ្នាំ អរគុណដែលមិនប្រកាន់អតីតកាលរបស់អូន អរគុណដែលព្រមទទួលយកអូន មិនថាអូនធ្វើខុសកំហុសតូចធំ បងតែងតែអភ័យទោសឲ្យអូនរហូត បងពិតជាបុរសដល់ល្អម្នាក់ ដែលចេះស្រឡាញ់ចេះអភ័យទោស ចេះអន់ឱន ចេះទទួលយកទាំងចំណុចល្អនឹងចំណុចអាក្រក់របស់អូន ចេះស្រឡាញ់អូននឹងប៉ាក់ម៉ាក់របស់អូន អូនអរគុណទឹកចិត្តរបស់បង ចាប់ពីពេលនេះអូននឹងមិនធ្វើខុសចំពោះបងទៀតនោះទេ យើងនឹងរស់នៅជាប្ដីប្រពន្ធជារៀងរហូតទៅ អូននឹងមើលថែបងអស់មួយជីវិតរបស់អូន អតីតកាលរបស់អូន អាចនឹងស្គាល់មនុស្សជាច្រើនតែមនុស្សទាំងអស់នោះ មិនមានចិត្តដែលទទួលយកអូនដូចជាបងនោះទេ រយៈពេល ៨ឆ្នាំកន្លងមក ទើបអូនដឹងថាមានតែបងដែលស្រឡាញ់អូនជាអូនពិតប្រាកដ អរគុណណាស់លោកប្ដី 石松榜»៕ ដោយ៖ លឹម ហុង