នារីវ័យក្មេងម្នាក់ គេមិនដឹងមានវិបត្តិអ្វី បានសម្រេចចិត្តមកលោតទឹកស្ទឹងកំពុងហូរ ស្ថិតនៅចំណុចមណ្ឌលសុខភាពបង្អែកមួយកន្លែង នៅក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីប្រជាពលរដ្ឋនៅតំបន់តាមបណ្ដោយដងស្ទឹង។ តែចាត់ទុកជាសំណាងហើយ ដែលនារីគិតខ្លីរូបនេះ ត្រូវបានប្រជាពលរដ្ឋនៅទីនោះឃើញ ហើយបុរសដ៏ក្លាហាន២នាក់ បានប្រថុយជីវិតជួយសង្គ្រោះនាងឡើងលើកគោគវិញដោយសុវត្ថិភាព។
តែយ៉ាងណា ជាមួយនឹងទង្វើគិតខ្លីរបស់នារីវ័យក្មេងរូបនេះ ឃើញថាមហាជនភាគច្រើនពុំបានសម្តែងនូវអាណិតនោះទេ ដោយពួកគេបានជូនពរបន្ថែមនូវពាក្យអាក្រក់ៗបែបនេះថា៖ «អោយវាងាប់ទៅបើវាចង់ងាប់ហើយ, មិនបាច់ជួយទេគេចង់ស្លាប់តាយើងជួយបាប»។ រីឯអ្នកខ្លះទៀត ក៏បានពន្យល់ណែនាំដល់នារីរូបនេះ និងក៏ដូចជាសារដាស់តឿនទៅដល់នារីដទៃៗទៀតថា៖ «កើតមកជាមនុស្សកុំខ្វះការតស៊ូ ហើយក៏មិនគួរគិតខ្លីទេ ឆាកជីវិតត្រូវក្លាហានគង់ថ្ងៃណាមួយនឹងមានរស្មីមិនខាន គឺថាគូព្រេងមិនព្រាត់តែបើគូកម្មវាមិនជូបទេ»។
តែទន្ទឹមនេះផងដែរ គេក៏បានការកោតសរសើរដល់អ្នកជួយផងដែរថា៖ «សូមសរសើរអ្នកលោតទឹកជួយក្លាហានណាស់ កម្រមានអ្នកយកជីវិតខ្លួនទៅប្តូរដូចជាឪពុកម្តាយបង្កើតជួយកូនបង្កើតអ៊ីចឹងទេ»៕ ដោយ៖ លឹម ហុង