ប្រភពមួយចំនួនបាននិយាយថា អតីតនាយករដ្ឋមន្ត្រីថៃពីររូប គឺលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា និងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងធ្វើដំណើរទៅហុងកុង ទោះបីជាមានការតាមស្វែងរកចាប់ខ្លួន ដោយប៉ូលីសក្តី។
ប្រភពព័ត៌មានពីសារព័ត៌មាន Associated Press និយាយថា អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រានិងបង ប្រុស លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានមកប្រទេសជប៉ុន តាំងពីថ្ងៃទី 10 ខែកុម្ភៈ។ បន្ទាប់មកមេដឹកនាំថៃពីររូប បានចាកចេញពីជប៉ុនមកហុងកុងនៅថ្ងៃទី 13 ខែកុម្ភៈ។
កាលពីពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយថៃនៅថ្ងៃទី 10 ខែកុម្ភៈ បានបង្ហោះរូបថតរបស់លោកស្រីយីងឡាក់ និងថាក់ស៊ីន នៅក្នុងផ្សារទំនើបមួយ នៅប៉េកាំង ប្រទេសចិន។ នៅថ្ងៃដដែលនោះកូនស្រីពៅរបស់ថាក់ស៊ីនក៏បានបង្ហោះរូបថតពីរសន្លឹករបស់អតីតនាយករដ្ឋមន្ត្រីថៃតាមបណ្តាញសង្គមរបស់ Instagram ហើយបានបង្ហើបឱ្យដឹងថាគាត់នៅប៉េកាំង។
នេះគឺជាលើកទី 3 ហើយ ដែលអតីតនាយករដ្ឋមន្ត្រីយីងឡាក់ ត្រូវបានគេមើលឃើញជាសាធារណៈចាប់តាំងពីការចាកចេញរបស់គាត់ពីប្រទេសថៃ កាលពីឆ្នាំមុន។ រូបថតរបស់អ្នកស្រីយីងឡាក់ ដែលត្រូវបានចោទប្រកាន់នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសពីរដង ត្រូវបានចែករំលែកនៅលើបណ្តាញសង្គមពីរ នៅចុងឆ្នាំ 2017 និងដើមខែមករា នៃឆ្នាំនេះ។
មន្រ្តីថៃបានបញ្ជាក់កាលពីខែមុនថា លោកស្រីយីងឡាក់បានស្ថិតនៅក្នុងទីក្រុងឡុងដ៍ចាប់តាំងពីខែកញ្ញាឆ្នាំ ២០១៧ ហើយអាចនឹងប្រើលិខិតឆ្លងដែនរបស់ប្រទេសផ្សេងទៀតនៅពេលដែលលិខិតឆ្លងដែនថៃទាំងអស់របស់លោកស្រីត្រូវបានដកហូត។
មុននេះនាយករដ្ឋមន្ត្រីនារីដំបូងរបស់ថៃ បានភៀសខ្លួនចេញពីប្រទេស មុនការកាត់ក្តីនៅថ្ងៃទី 25 ខែសីហា ឆ្នាំ 2011 ។ មន្រ្តីថៃបានស្វែងរកការគាំទ្រពី Interpol ដើម្បីប្រមាញ់អ្នកស្រីផងដែរ។
លោកយីងឡាក់ ត្រូវបានបណ្តេញចេញ បន្ទាប់ពីរដ្ឋប្រហារយោធានៅចុងឆ្នាំ 2014 ហើយត្រូវបានគេចោទប្រកាន់ពីបទធ្វេសប្រហែសក្នុងគោលនយោបាយឧបត្ថម្ភតម្លៃស្រូវ ដែលចំណាយប្រាក់រាប់ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ ក្នុងអំឡុងពេលកាន់តំណែង។
លោកថាក់ស៊ីន ត្រូវបានគេបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋប្រហារយោធានៅឆ្នាំ 2006។ ក្រោយមកលោកបានភៀសខ្លួនចេញពីប្រទេសដើម្បីចៀសវាងការកាត់ទោសពីបទពុករលួយ៕ សូយន