ភ្នំពេញ៖ នៅមុននេះបន្តិច ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ យោងតាមយោងតាមហ្វេសប៊ុកផេករបស់ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះរូបភាពរថយន្តផ្លាកលេខរដ្ឋ១គ្រឿង ចតបំពាននៅលើគំនូសផ្លូវរបស់អ្នកថ្មើរជើង ដែលពលរដ្ឋផ្ញើឲ្យ ដោយលោកឧត្តមសេនីយ៍ បានសរសេររៀបរាប់ឲ្យដឹងថា៖ «ប្រជាពលរដ្ឋម្នាក់បានផ្ញើរូបថតនេះមកខ្ញុំ គាត់ចង់ប្រាប់ថា រថយន្តស្លាកលេខរដ្ឋក្នុងរូបនេះ បានចតនៅលើគំនូសពណ៌សឆ្នូតដាច់ៗដែលជាផ្លូវដើររបស់គាត់រាល់ថ្ងៃ។»
ឧត្តមសេនីយ៍ ទី ចំរើនកុសល ក៏បានផ្ញើរូបភាពប៉ុន្មានសន្លឹកដ៏ចាក់ដោត និងបោះសម្តីធ្ងន់ៗថា «បើនៅស្រុកគេវិញ អ្នកថ្មើរជើងប្រាកដជាដើរឡើងលើរថយន្តនេះដើម្បីពួកគាត់ឆ្លងថ្នល់។ នាំគ្នាសែរចែកចាយដើម្បីឆាប់បានដឹងដល់ម្ចាស់រថយន្តផ្លាកលេខរដ្ឋខាងលើផង។»
ក្រោយពីបានឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាន ចូលខមិនសម្តែងមតិហួសៗចិត្តថា៖ «ចតលើគំនូសរបស់អ្នកដើរ ម៉ាជុំទេបងឯកឧត្តម ងំអាចតបញ្ច្រាសទិសទៀត យ៉ាប់ណាស់, តិចទៀតគេថាផ្លាកលេខក្លែងក្លាយហើយ កុំឆ្ងន់ទៀត, ឡានថ្លៃតែអ្នកជិះមិនថ្លៃ, ទីតាំងនេះ គឺក្រសួងសាធារណៈទៀត ខិខិ សុទ្ធតែកន្លែងច្បាប់បើកបរ, លួនជាមន្ត្រីរាជការតែមិនគោរពច្បាប់ទេ ហើយក៏គ្មានអាណាមកពិន័យទេ បើសិនជាប្រជាពលរដ្ឋមើល ប្រាកដជាស្ទួចយកទៅពិន័យបាត់ហើយ»៕ ដោយ៖ លឹម ហុង