ភ្នំពេញ៖ អ្នកណាងមិនស្គាល់ អ្នកនាងខ្ញុង ជាតារាកំប្លែងមួយរូប ដែលសាងបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ និងការគាំទ្រពីសំណាក់ប្រិយមិត្តទស្សនិកយ៉ាងច្រើនសម្បើម ដោយសារមានសមត្ថភាពលេងកំប្លែងដ៏ប៉ិនប្រសប់ និងសម្តីចាក់ទឹកមិនលិច ដែលធ្វើឲ្យមហាជនផ្ទុះសំណើចសប្បាយរីករាយរហូត។
អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានរៀបការជាមួយអ្នកសិល្បៈរួមអាជីពគឺតារាកំប្លែង នាយកៃដ ដោយពេលនេះ អ្នកទាំងពីរទទួលបានកូនម្នាក់សមតាមបំណងហើយ។
បើទោះទទួលភាពជោគជ័យចំពោះវិស័យសិល្បៈយ៉ាងណាក្តី ក៏ប្តីប្រពន្ធជាតារាកំប្លែងមួយគូនេះ នៅតែខិតខំបង្កើតមុខរបបថ្មីៗផ្សេងជាច្រើនក្នុងនោះដូចជា លក់សាច់ក្រក និងផលិតផលថែរក្សាសម្រស់នៅតាមអនឡាញជាដើម។
ជាមួយនឹងភាពជោគជ័យទាំងព្រម និងចំណងដៃអាពាហ៍ពិពាហ៍កូនមួយ ឃើញថាជីវិតគូរបស់អ្នកទាំងពីរ កាន់តែល្ហូកល្អឺនខ្លាំងឡើង ដែលគេកម្រលេចឮអ្នកទាំងពីរមានពាក្យរកាំរកូសប្រេះឆាស្នេហានឹងឡើយ។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗ ភ្ញាក់ផ្អើលជាខ្លាំង ខណៈឃើញអ្នកនាងខ្ញុងទឹកភ្នែកទឹកសំបោរឡើងរហាមគួរឲ្យអាណិត។ តែទោះយ៉ាងណា នេះគ្រាន់តែជាការកំប្លែងលេងឲ្យហ្វេនៗបានសើចប៉ុណ្ណោះ ព្រោះថាតាមពិត អ្នកនាងខ្ញុងធ្វើម្ហូបឡុកឡាក់ឲ្យនាយកៃដហូប ហើយរងឥទ្ធិពលខ្ទឹមបារាំងក៏ចេញទឹកភ្នែកជាប់រហូតទៅ៕ ដោយ៖ លឹម ហុង