នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល បេនចាមីន នេតាយ៉ាហូ (Benjamin Netanyahu) កំពុងរងការចោទប្រកាន់ពីបទពុករលួយ ក្រោយពេល ប៉ូលិសមានភស្ថុងតាងគ្រប់គ្រាន់បញ្ជាក់ថា គាត់ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ នេះបើតាមការចេញផ្សាយរបស់ BBC។
ប៉ូលីសអ៊ីស្រាអ៊ែលនិយាយថា Benjamin Netanyahu គួរតែត្រូវចោទប្រកាន់ពីបទសូកប៉ាន់ ហើយបើតាមសេចក្តីថ្លែងការណ៏របស់ប៉ូលីសបញ្ជាក់ថា ពួកគេមានភស្ថុតាងគ្រប់គ្រាន់ ដែលបញ្ជាក់ថា លោកជាប់ពាក់ព័ន្ធនឹងការសូកប៉ាន់ គេងបន្លំ និងរំលោភទំនុចចិត្ត លើពីរករណីផ្សេងគ្នា។
ប៉ុន្តែ ការចោទប្រកាន់នោះ ត្រូវបានលោក Benjamin Netanyahu បដិសេធ និងបញ្ជាក់ថា វាគ្មានមូលដ្ឋាន។
លោកថ្លែងថា ការចោទប្រកាន់នឹងត្រូវចប់ដោយគ្មានអ្វីទាំងអស់។
សូមបញ្ជាក់ផងដែរថា ការចោទប្រកាន់ពីរករណីរបស់ប៉ូលីសលើនាយករដ្ឋមន្រ្តី Benjamin Netanyahu រួមមាន លោក Benjamin Netanyahu បានសុំអ្នកបោះពុម្ពរបស់កាសែតអ៊ីស្រាអ៊ែលម្នាក់ឈ្មោះ Yediot Aharonot ឲ្យបោះពុម្ពផ្សាយវិជ្ជមានពីគាត់ ជាថ្នូរនឹងការជួយទប់ទល់នឹងការសែតគូប្រជែង។ ប៉ូលីសបញ្ជាក់ថា លោក Yediot Aharonot គួរតែត្រូវរងការចោទប្រកាន់ផងដែរ។
ចំនែកមួយករណីទៀតគឺ ប៉ូលីសបញ្ជាក់ថា លោក Benjamin Netanyahu ដែលធ្វើជានាយករដ្ឋមន្រ្តីតាំងពីឆ្នាំ ២០០៩មក បានទទួលកាដូដែលមានតម្លៃជិត ៣០០.០០០ ដុល្លារអាមេរិច ពីសេដ្ឋីហូលីវូដម្នាក់ឈ្មោះ Arnon Milchan។
បើតាមការសែត Jerusalem Post បានចេញផ្សាយថា ការដូទាំងនោះរួមមាន ស្រា champagne និងបារី cigar ហើយការឲ្យនោះគឺជាថ្នូរនឹងការជួយលោក Arnon Milchan ទទួលបានទិដ្ឋការអាមេរិច៕ សុភ័ក្ត្រ