មនុស្ស និងឆ្កែ ជាមិត្តនឹងគ្នា បើរវាងពួកគេ មានសមានចិត្តល្អទៅវិញទៅមក។ ប៉ុន្តែកុំអាងខ្លួនជាមនុស្សមកបំពានលើឆ្កែឲ្យសោះ ទោះបីនោះជាឆ្កែអានាថា រស់នៅតាមចិញ្ចើមថ្នល់ក៏ដោយ។
… បុរសម្នាក់រស់នៅទីក្រុង ពេលបើករថយន្តវិលមកផ្ទះក៏ឃើញហ្វូងឆ្កែអនាថា នាំគ្នាដេកសំដិលថ្ងៃនៅកន្លែង ដែលគាត់ទម្លាប់ចតរថយន្ត។ ព្រោះតែហត់ផង មួរម៉ៅផង បុរសរូបនេះបានចុះពីលើរថយន្ត រួចលើកជើងទាត់ពួកឆ្កែទាំងនេះ 2-3 ជើង ដើម្បីបណ្តេញចេញពីទី “កម្មសិទ្ធិ”ចតឡាន។
បុរសរូបនេះ ពិតជាពុំនឹកឃើញថា ទង្វើរបស់ខ្លួននឹងទទួលបានការគំគួនសងសឹកឡើយ។
ក្រោយពីត្រូវទាត់ពួកឆ្កែទាំងនោះក៏នាំគ្នាបោលចេញទៅ តែពុំយូរប៉ុន្មានក្រោយមកពួកវាក៏វិលមកកាន់កន្លែងចតរថយន្តរបស់ “សត្រូវ” ដោយអូសគ្នាបានថែម ២-៣ ក្បាលទៀត។ ពួកវានាំគ្នាកកេរខាំសំបករថយន្ត ហើយសូម្បីតែផ្លិតទឹក ក៏ពុំ…លើកលែង។
ហ្វូងឆ្កែនាំគ្នាហ៊ុំព័ទ្ធវាយប្រហាររថយន្ត “សត្រូវ”។
អ្នកជិតខាងម្នាក់បានឃើញ ហើយក៏ថតរូបទាំងនេះទុក។
ស្អែកឡើងបុរសរូបនេះពិតជា “ដាច់ផ្ងារ” ពេលឃើញរថយន្តរបស់ខ្លួន។ ប៉ុន្តែពុំទាន់បានប្តឹងប៉ូលិសផង អ្នកជិតខាង ខាងលើបានយករូបថតដែឡថតទុកមកបង្ហាញដើម្បីឲ្យគាត់ដឹងច្បាស់ពីមុខសញ្ញា… បំផ្លាញទ្រព្យ។
នេះពិតជាការសងសឹកដ៏កម្រប្រទះ ហើយក៏ជាមេរៀនមួយ ដែលមនុស្សទាំងឡាយគប្បីចងចាំ ៖ គំនុំមានហេតុ បំណុលមានម្ចាស់ណា៎! ចន្ទ្រា