លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានីខេត្ត បន្តកិច្ចសហការជម្រុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅគ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវរៀបចំជាកម្មវិធីចុះត្រួតពិនិត្យជាប់ជាប្រចាំ។
លោករដ្ឋមន្ត្រីក៏បានណែនាំបន្ថែមផងដែរដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងទេសចរណ៍ ឲ្យបន្តចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នេះនៅតាមគោលដៅរាជធានីខេត្តទាំង២៥ ឱ្យមានប្រសិទ្ធិភាពខ្ពស់។
«យើងទាំងអស់គ្នាអាចនឹងធុនទ្រាន់ជាមួយកូវីដ១៩ តែកូវីដ១៩ មិនធុញទ្រាញ់នឹងយើងឡើយ»។ នេះជាប្រសាសន៍ក្រើនរំលឹករបស់លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) អគ្គលេខាធិការអង្គការសុខភាពពិភពលោក (WHO)៕
ដោយ៖CEN