Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WWF ប្រទះឃើញ​សាកសព​ផ្សោត​មួយ​ក្បាល​នៅ​ច្រាំងទន្លេ​ស្រុក​ក្រូចឆ្មា​

សាកសព ផ្សោត​ញី មួយ​ក្បាល​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​នៅ​ច្រាំងទន្លេ​មួយកន្លែង ស្ថិតនៅក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​។ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) បាន​បញ្ជាក់ថា សត្វ​ផ្សោត​ដែល​បាត់​បង់ជីវិត​នេះ មាន​អាយុប្រមាណ​២៧​ឆ្នាំ និង​ប្រវែង​២,២​ម៉ែត្រ​។​

​ក្រុម​អ្នកជំនាញ​នៃ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) បាន​បញ្ជាក់ថា ខ្លួន​បាន​ប្រទះឃើញ​សាកសព​«​ផ្សោត​ញី​»​មួយ​ក្បាល​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​នៅ​ច្រាំងទន្លេ​មួយកន្លែង ស្ថិតនៅក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​។​

​ក្រុម​ជំនាញ​បាន​ឲ្យ​ដឹងថា សត្វ​ផ្សោត​ដែល​បាត់​បង់ជីវិត​នេះ មាន​អាយុប្រមាណ​២៧​ឆ្នាំ និង​ប្រវែង​២,២​ម៉ែត្រ​។ ក្រុម​អ្នកជំនាញ​របស់​អង្គការ​WWF បាន​សន្និដ្ឋានថា សត្វ​ផ្សោត​ដែល​បាត់​បង់ជីវិត​នេះ គឺ​បាន​ហែល​ចេញពី​ទីជម្រក​នៅក្នុង​ខេត្តក្រចេះ ដោយ​វង្វេង​រហូត​ដាច់​សង្វែង​ពី​ហ្វូង​របស់​វា​។ ហើយ សត្វ​ផ្សោត​មួយ​ក្បាល​នេះ​អាច​ស្លាប់​ដោយ​ធម្មជាតិ ពោលគឺ​ដោយសារតែ​វា​មាន​អាយុ​ច្រើន ឬក៏​មាន​វ័យចាស់​»​។

WWF ថា​សត្វ​ផ្សោត​ដែល​បាន​បាត់បង់​ជីវិត​នេះ គឺមាន​វត្តមាន​នៅក្នុង​កំណត់ត្រា​នៃ​ជំរឿន​សត្វ​ផ្សោត​ចាប់ពី​ឆ្នាំ ២០០៨ រហូតដល់​ឆ្នាំ ២០២០​។ នេះ​បើតាម​អង្គការ​WWF ដោយ​បញ្ជាក់ថា​សត្វ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី អាច​រស់​នៅបាន​រហូត​ដល់​ចន្លោះ​អាយុ​ពី​២៨ ទៅ ៣០ ឆ្នាំ នៅក្នុង​ទីជម្រក​ធម្មជាតិ​របស់​ពួកវា​។ យោងតាម​លទ្ធផល​ជំរឿន​ផ្សោត​របស់​អង្គការ​WWF ប្រចាំឆ្នាំ​២០២០ កម្ពុ​ជាមាន​ផ្សោត​សរុប​៨៩​ក្បាល បើ​ធៀប​នឹង​ឆ្នាំ​២០១៨ មាន​ចំនួន​៩២​ក្បាល​៕
​ដោយ​៖CEN

×