តាកែវ ៖ ហេតុការណ៍គួរឲសង្វេកមួយបានកើតឡើងចំពោះក្រុមគ្រួសាររបស់ក្មេងប្រុសម្នាក់ អាយុ ១១ឆ្នាំបានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ ដោយសារក្មេងប្រុសរូបនោះបាឡើងជិះលេងលើម៉ាស៊ីប៊ូតស្រូវពីខាងក្រោយ ហើយបានរអិលធ្លាក់ចុះមកក្រោមបណ្តាលឲម៉ាស៊ីនប៊ូតស្រូវនោះបើកថយក្រោយកិនស្លាប់តែម្តង។ ហេតុការណ៍នេះកើតឡើងនៅភូមិអង្គតាចាន់ ឃុំលាយបូរណ៍ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកម៉ោង ៨និង១៥នាទី ថ្ងៃទី ១២ ខែវិច្ឆិកា ២០២០នេះ ។
បើតាមរបាយការណ៍របស់នគរបាលស្រុកត្រាំកក់ បានបញ្ជាក់ឲដឹងថា ករណីបើកម៉ាស៊ីនប៊ូតស្រូវកិនក្មេងប្រុសម្នាក់ឈ្មោះ អ៊ំ រតនា អាយុ១១ឆ្នាំ ស្លាប់នេះ គឺជាករណីមនុស្សឃាតដោយអចេតនា ដែលបង្ករឡើងដោយតៃកុង ម៉ាស៊ីនប៊ូតស្រូវមានការឆ្វេសប្រហែស ដោយបានបណ្តោយឲក្មេងឡើងជិះលេងលើម៉ាស៊ីននៅពេលកំពុងបើកប៊ូតស្រូវ ហើយមិនបានចាប់អារម្មាណ៍ ថាក្មេងនោះធ្លាក់មកខាងក្រោមទើបបើកថយក្រោយកិនស្លាប់តែម្តង។
តៃកុងម៉ាស៊ីនប៊ូតស្រូវដែលបើកកិនក្មេងស្លាប់នោះមានឈ្មោះ ម៉ម ថុល ហៅពយ អាយុ២៨ឆ្នាំ មានទីលំនៅភូមិសីម៉ា ឃុំលាយបូរណ៍ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនតៃកុងម៉ាស៊ីនប៊ូតស្រូវ រងចាំការចរចារដោះស្រាយជាមួយនិងក្រុមគ្រួសារក្មេងរងគ្រោះធ្វើពីធីបុណ្យសពរួចរាល់សិន ៕ដោយ៖ តាកែវ