Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម ណែនាំ​ដល់​កសិករ​ធ្វើស្រែ​ប្រភេទ​ពូជស្រូវ​ស្រាល​នេះ​វិញ ព្រោះ​ទទួលបាន​ទិនផល​ខ្ពស់​

​តាកែវ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានធ្វើ​ការណែនាំ​ទៅដល់​បងប្អូន​ប្រជា កសិករ​ដែល​មក​ទទួល​ពូជស្រូវ​ស្រាល ត្រូវធ្វើ​តេស្ត​សាកល្បង​ជាមុន ថា​តើ​ប្រភេទ​ពូជស្រូវ​ស្រាល ដែល​បងប្អូន​យកទៅ​ធ្វើ​ពូជ​សម្រាប់​ដាំ​ដុះ វា​នឹង​ដុះ​បានល្អ​ឬ​យ៉ាងណា ព្រោះ​ពូជស្រូវ​ស្រាល​នេះ​វា​ជា​ពូជស្រូវ​ថ្មី​ពោលគឺ​ទើបនឹង​ច្រូត​ថ្មីៗ ដើម្បី​ងាយស្រួល​ដល់​បងប្អូន​យកទៅ​ដាំ​ដុះ ទទួលបាន​លទ្ធផល​ល្អ​នឹង​ច្រើន​តោន ។​

ថ្លែង​នៅ​ចំពោះមុខ​បងប្អូន​ប្រជាកសិករ​ជាង​៥០០​គ្រួសារ ក្នុង​ពិធី​ចែក​ពូជស្រូវ​ប្រភេទ​ស្រាល ជូន​ប្រជាកសិករ​ដែល​រងគ្រោះ​ខូចខាត​ដំណាំ​ស្រូវ​ដោយសារ​ទឹកជំនន់​ឆ្នាំ​២០២០ ក្នុង​រយៈពេល​១​ថ្ងៃ​ពេញ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ស្រុក​សំរោង ស្រុក​ព្រៃកប្បាស និង​ស្រុក​អង្គរ​បូរី លោកជំទាវ ចាន់ ផល​លឿន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា ការទទួល ពូជស្រូវ​ស្រាល​យកមក​ស្តារ​ផ្ទៃដី​របស់​បងប្អូន​ប្រជាកសិករ​ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង នា​ឆ្នាំនេះ មុននឹង​យក​ស្រូវពូជ​ទាំងនេះ​មក​ធ្វើ​ការដាំដុះ​នៅក្នុង​ស្រែ​របស់​បងប្អូន សូម​បងប្អូន​ធ្វើការ​សាកល្បង​ដោយ​យក​ពូជស្រូវ​ស្រាល​នេះ មក​សាកល្បង​តាម​វិធីសាស្ត្រ​ត្រឹមត្រូវ ហើយ​ទុក​ន្លោះ​ពី​រយៈពេល​១០​ទៅ​២០​ថ្ងៃ ហើយ​យកមក​ត្រាំ​ទឹក ប្រសិនបើ​ពូជស្រូវ​នេះ​វា​ដុះ មានន័យថា បងប្អូន​អាចយ​កមក​ធ្វើការ​ដុះ​ដាំ​ព្រោះ​នៅក្នុង​ផ្ទៃដី​ស្រែ​របស់​បងប្អូន​បាន​ហើយ ។​

លោកជំទាវ ចាន់ ផល​លឿន បានបញ្ជាក់​ទៀតថា ពូជស្រូវ​ស្រាល​នេះ គឺជា​ពូជ​ស្រាល​មិន​ប្រកាន់​រដូវ​ហើយ​ឆាប់​ទទួលបាន​ផល ហើយ​ក្នុងនោះដែរ សូម​បងប្អូន​ប្រជាកសិករ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការដាំដុះ​នឹង​ថែរក្សា​ឲ្យ​ទទួលបាន​លទ្ធផល​អោយបាន​ច្រើន​តោន សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​របស់​បងប្អូន​នៅក្នុង​រដូវ​កូ​វីដ​១៩​នេះ ។​

ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ ក៏បាន​មានប្រសាសន៍​ចូលរួម​សោកស្តាយ ចំពោះ​ការប៉ះពាល់​ទៅដល់​ទ្រ​ព្ប​សម្បត្តិ​និង​ខូចខាត​ផលដំណាំ​នឹង​ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ ស្ថិតក្នុង​កាលៈទេសៈ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បានចេញ​បទ​បញ្ហា​ដល់​ក្រសួងកសិកម្ម​ត្រូវ​ប​ញ្ជេ​ញ​ស្រូវពូជ សម្រាប់​ចែកជូន ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង អោយបាន​ទាន់ពេលវេលា ក្រោយពី​ទឹកបាន​ចាប់ផ្តើម​ស្រក ពោលគឺ​លោក​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ និង​ជីវភាព​របស់​បងប្អូន​គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាល​ខេត្តតាកែវ ក៏បាន​ធ្វើការ​ណែនាំ​នឹង​ក្រើនរំលឹក​បន្ថែមទៀត ទៅដល់​បងប្អូន​ប្រជាកសិករ សូម​បន្ត​ប្រុងប្រយ័ត្ន​នឹង​យកចិត្តទុកដាក់​ថែរក្សា​សុខភាព និង​មាន​អនាម័យ​ជានិច្ច ពិសេស​គឺ​ពាក់​ម៉ាស និង​មាន​អា​គុល​ឬ​ជែ​ល​ជាប់​ខ្លួន​គ្រប់ពេល ហើយ​រួមគ្នា​អនុវត្តតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​អោយបាន​ល្អ ដើម្បី​រួមគ្នា​ទប់ស្កាត់​នឹង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ កុំ​ឲ្យ​មាន​ការរីក​រាលដាល​ដ​ល់​សហគមន៍​របស់​យើង ។​

​សូមបញ្ជាក់ថា បើតាម​ការបញ្ជាក់​ពី​លោក ញ៉ិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ បាន​បញ្ជាក់ថា នៅក្នុង​អំឡុងពេល​ជំនន់​ទឹកភ្លៀង​រយៈពេល​កន្លងមក ខេត្តតាកែវ ទទួលរង​ផលប៉ះពាល់​ផ្ទៃដី ស្រែវស្សា និង​ស្រែប្រាំង​របស់​កសិករ​ចំនួន ៣២៥៧​ហិកតា នឹង​ខូចខាត​ទាំងស្រុង​ចំនួន​៤៤៣​ហិកតា ក្នុងនោះ​ស្រុក​ចំនួន​៥​ដែល​រង​ផលប៉ះពាល់ នឹង​ខូចខាត ៕​ដោយ​៖ តាកែវ​

×