ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងាររងសម្ពាធច្រើន ត្រូវនឹងនរពង្រឹងស្មារតី ប្រមូលផ្តុំកម្លាំងកាយចិត្តទើបអាចដោះស្រាយបាននូវការលំបាកបច្ចុប្បន្ន។ ហិរញ្ញវត្ថុមិនសូវល្អ ចាយវាយត្រូវមានផែនការច្បាស់លាស់។ មនោសញ្ចេតនា ភាគច្រើនៃពេលវេលាគឺសម្រាប់ការងារ ហេតុនេះមនោសញ្ចេតនាពិបាកបានលទ្ធផលដូចបំណង។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារ ចង់ឲ្យការងារប្រព្រឹត្តទៅដោយរលូន អំណោយផលល្អ អ្នកត្រូវមានការសហការ និងបែងចែកការងារច្បាស់លាស់ជាមួយអ្នកនៅជុំវិញខ្លួន។ ថ្ងៃនេះមានឱកាសរកប្រាក់យ៉ាងល្អ ត្រូវក្តាប់យកឲ្យបាន។ មនោសញ្ចេតនា ភាពផ្អែមល្ហែម និងសុភមង្គលក្នុងស្នេហានាំមកឲ្យអ្នកនូវថាមពលដ៏ធំមួយ។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារ មានឱកាសបានប្រាស្រ័យជាមួយប្រភពទុនដ៏ច្រើន ការងារបានទិន្នផលខ្ពស់។ អ្នករៀនសូត្រប្រឡងប្រជែង នឹងមានស្នាដៃល្អ។ វិនិយោគអំណោយផលល្អ មានអ្នកជួយទំនុកបម្រុង។ មនោសញ្ចេតនា រីកចម្រើនល្អប្រសើរ កាន់តែផ្អែមល្ហែម ជ្រាលជ្រៅ។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ ការងារ អាស្រ័យដោយភាពព្យាយាម សកម្ម និងម្ចាស់ការរបស់ខ្លួន ហេតុនេះអ្នកនឹងសម្រេចបានស្នាដៃល្អច្រើន។ ថ្ងៃនេះអ្នកធ្វើជំនួញជួញដូរនឹងកាក់កប អាចវិនិយោគភាគហ៊ុន។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សមានបុគ្គលិកលក្ខណៈស្របនឹងខ្លួន អ្នកទាំង២ និយាយគ្នាស៊ីសង្វាក់ល្អ។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខៀវ។ ឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារ ត្រូវកសាងផែនការការងារថ្មីឲ្យសមស្របនឹងបច្ចុប្បន្ន បញ្ចៀសប៉ះទង្គិចជាមួយអ្នកដទៃ។ មិនត្រូវប្រថុយប្រថានវិនិយោគ ចៀសឲ្យឆ្ងាយរាល់សកម្មភាពល្បែងស៊ីសង។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានស្គាល់មិត្តថ្មីភេទផ្ទុយគ្នា អ្នកបានរៀបការ ឬមានសង្សារ ត្រូវរក្សាគម្លាតឲ្យត្រឹមត្រូវ ក្នុងទំនាក់ទំនងជាមួយមិត្តភក្តិខុសភេទ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ខៀវ,ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារ អាស្រ័យដោយឥរិយាបថម៉ឺងម៉ាត់របស់អ្នកនឹងមានឱកាសពង្រីកបានប្រសិទ្ធភាពក្នុងការងារ ថ្នាក់លើពេញចិត្តគាំទ្រ។ ថ្ងៃនេះមានលាភចូលដល់ផ្ទះ លុយកាក់មានចាយមិនខ្វះ។ មនោសញ្ចេតនា មានមនុស្សលបតាមយកចិត្តទុកដាក់ថែទាំអ្នកគ្រប់ពេល អ្នកគ្រាន់តែចាប់អារម្មណ៍បន្តិច និងដឹងថាជានរណា។ ទិសនាំលាភទិសខាងកើត តំណមទិសពាយ័ព្យ។ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារអំណោយផលល្អក្នុងការចុះកិច្ចសន្យាជាមួយដៃគូសហការថ្មី មានឱកាសល្អៗច្រើនក្នុងការងារ។ ថ្ងៃនេះជាថ្ងៃដ៏ល្អអាចបណ្តាក់ទុនរកស៊ីជោគជ័យ។ មនោសញ្ចេតនា ឈានថែមមួយជំហានវែង ក្នុងទំនាក់ទំនងជាមួយគូស្នេហ៍ អ្នកមានប្តីប្រពន្ធមនោសញ្ចេតនាផ្អែមល្ហែមកក់ក្តៅ។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងារ មានអ្នកជួយយកអាសាគ្រប់យ៉ាងសុទ្ធតែរលូន អំណោយផលល្អ មានឱកាសឡើងប្រាក់ខែ ទទួលរង្វាន់។ ថ្ងៃនេះដែរអ្នកក៏មានឱកាសបង្កើនចំណូលយ៉ាងល្អ។ មនោសញ្ចេតនា ផ្អែមល្ហែម និងសុភមង្គល ក្នុងស្នេហាដូចជាថ្នាំទិព្វជួយឲ្យអ្នកមានកម្លាំងបំពេញកិច្ចការគ្រប់យ៉ាងដោយជោគជ័យ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ការងារ អាស្រ័យដោយសមត្ថភាពការទូតរបស់ខ្លួន អ្នកមានឱកាសចុះកិច្ចសន្យាបានជាមួយដៃគូដ៏មានសក្តានុពលថ្មី។ ថ្ងៃនេះជាថ្ងៃជោគជ័យសម្រាប់ការធ្វើជំនួញជួញដូរ។ មនោសញ្ចេតនា កុំឈរភ្នំនេះសម្លឹងទៅភ្នំនោះ ចាំបាច់ត្រូវគោរពនូវអ្វីដែលខ្លួនកំពុងមាន។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ ការងារ ទោះបីមានឱកាសពាណិជ្ជកម្មល្អមកដល់អ្នកតែចាប់យកមិនបាន។ អ្នកអាចរកចំណូលបានយ៉ាងល្អ តែត្រូវចៀសឲ្យឆ្ងាយពីល្បែងស៊ីសង ប្រសិនមិនចង់បាង់បង់ប្រាក់។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារ ការលំបាកជុំជិត សម្ពាធកើនឡើង គូប្រជែងរកឱកាសកាច់បំបាក់អ្នក ដូច្នេះត្រូវនឹងនររកវិធីទប់ទល់។ ថ្ងៃនេះមានជួបរឿងមិនល្អឥទ្ធិពលដល់លុយកាក់។ មនោសញ្ចេតនា ដោយសារតែការយល់ច្រឡំដែលនាំឲ្យអ្នកទាំង២ឈ្លោះប្រកែកគ្នា។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារ អាស្រ័យដោយភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមរបស់អ្នកធ្វើឲ្យថ្នាក់លើជឿទុកចិត្តប្រគល់ភារកិច្ចសំខាន់ៗឲ្យគ្រប់គ្រង ក៏ប៉ុន្តែត្រូវសង្វាតរៀនសូត្របន្ថែម កុំប្រញាប់ពេញចិត្តជ្រុលនឹងអ្វីដែលខ្លួនមាននាំឲ្យខូចប្រយោជន៍។ ថ្ងៃនេះយីអ៊ុនឡើង អាចមានលាភចូលផ្ទះ។ មនោសញ្ចេតនា ត្រូវបន្ថែមភាពរ៉ូមែនទិកបន្តិច ដើម្បីឲ្យមនោសញ្ចេតនាថែមភាពផ្អែមល្ហែម ជ្រាលជ្រៅជាង។ ទិសនាំលាភទិសខាងកើត តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំមមី៕