Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​ថៃ មាន​មធ្យោបាយ​ដោះស្រាយ ការឡើង​ថ្លៃ​ប្រាក់​បាត​ខ្ពស់​

​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ធនាគារកណ្តាល​របស់​ប្រទេស​ថៃ មាន​ឧបករណ៍​គោលនយោបាយ​ចាំបាច់​ដើម្បី​ដោះស្រាយ​ការពង្រឹង​ប្រាក់​បាត ខណៈ​រូបិយប័ណ្ណ​បាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជាង ១០ ខែ ធៀប​នឹង​ដុល្លារ​អាមេរិក​។​

​លោក Arkhom Termpittayapaisith បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ប្រាក់​បាត​ឡើងថ្លៃ​ដោយសារ​លំហូរ​ចូល​បរទេស មួយផ្នែក​ដោយសារ​សុទិដ្ឋិនិយម​ចំពោះ​មូលដ្ឋានគ្រឹះ​នៃ​សេដ្ឋកិច្ច​ធំជាងគេ​ទី ២ នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​
​បន្ទាប់ពី​ពិភាក្សា​អំពី​ប្រាក់​បាត​ជាមួយ​ធនាគារ​ថៃ​លោក Arkhom បាន​និយាយថា​ធនាគារកណ្តាល​គួរតែមាន​វិធានការ​គោលនយោបាយ​ដើម្បី​គ្រប់គ្រង​វា​។​

​លោក Arkhom មានប្រសាសន៍ថា​៖«​ក្នុងការ​គ្រប់គ្រង​ប្រាក់​បាត គោលនយោបាយ​រូបិយវត្ថុ​និង​គោលនយោបាយ​សារពើពន្ធ​ត្រូវ​រួមគ្នា ហើយ​អ្វីដែល​ត្រូវ​ដឹង​ក្នុងកំឡុងពេល​លំហូរ​ចូល​មូលធន​គឺ​ការរំពឹងទុក​»​។​

​លោក Sethaput Suthiwartnarueput ទេសាភិបាល​ធនាគារកណ្តាល​បាន​ប្រាប់​នៅក្នុង​សន្និសីទ​ដំបូង​របស់លោក​កាលពី​ខែ​មុន​ថា ធនាគារកណ្តាល​នឹង​លើកទឹកចិត្ត​ដល់​លំហូរ​មូលធន ដើម្បី​ជួយ​បន្ធូរ​សម្ពាធ​លើ​ប្រាក់​បាត
​ខណៈ​អត្រា​ការប្រាក់​គោល​មាន​កម្រិត​ទាប​រួចហើយ ដោយមាន​ចន្លោះ​បន្ត​ធ្លាក់ចុះ​។​
​ធនាគារកណ្តាល​ត្រូវបាន​គេ​រំពឹងថា​នឹង​រក្សា​អត្រា​ការប្រាក់​ឱ្យនៅ​ដដែល​នៅ​កំរិត​ទាប ០.៥០%​។ ប្រាក់​បាត​កំពុង​ជួញដូរ​ក្នុងតម្លៃ ៣០,១៨ ដុល្លារ​ក្នុង​មួយ​ដុល្លារ​នៅ​ម៉ោង ២ រសៀល​នៅ​ថ្ងៃ​ចន្ទ ដោយបាន​ឡើងដល់ ៣០,១៣ ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​មុន​កាលកំណត់​ដែលជា​តម្លៃ​ខ្ពស់បំផុត​ចាប់តាំងពី​ខែមករា​។​

​លោក Arkhom បាន​និយាយថា សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​បួន​គួរតែមាន​ដំណើរ​ការល្អ​ប្រសើរ​ជាង​ត្រីមាស​មុន​បន្ទាប់ពី​ការជំរុញ​របស់​រដ្ឋាភិបាល​ដើម្បី​ជំរុញ​ការប្រើប្រាស់​។ នៅក្នុង​ត្រីមាស​ទី ៣ ផលិតផល​ក្នុងស្រុក​សរុប​បាន​ធ្លាក់ចុះ​តិចជាង​ការរំពឹងទុក ៦,៤ ភាគរយ​ពីមួយ​ឆ្នាំមុន ដោយមាន​កំណើន​ល្អ​ជាង​ការរំពឹងទុក ៦,៥ ភាគរយ​នៅ​ត្រីមាស​នេះ​ដោយសារ​សកម្មភាព​ក្នុងស្រុក​មាន​ភាពប្រសើរ​ឡើង​បន្ទាប់ពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​បាន​ថយចុះ​។​
​ការណ៍​នោះបាន​ជំ​រុញឱ្យ​ទីភ្នាក់ងារ​ផែនការ​រដ្ឋ បង្កើន​ទស្សនវិស័យ​សេដ្ឋកិច្ចរ​បស់​ខ្លួន​ដល់​ឆ្នាំ ២០២០ ឲ្យ ធ្លាក់ចុះ ៦ ភាគរយ​ពី​ការព្យាករណ៍​ពីមុន​សម្រាប់​ការធ្លាក់ចុះ ៧,៣-៧,៨ ភាគរយ​៕
ប្រភព​៖ Bangkok Post
​ដោយ​៖CEN


×