លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានអនុញ្ញាត ឲ្យ លោក CHEN JIANGANG ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជួបសម្ដែងការគួរសម និងរាយការណ៍អំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោក CHEN JIANGANG បានជម្រាបលោកឧបនាយករដ្ឋមន្ត្រីថា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុនវិនិយោគ ទាំងអស់ចំនួន១៦៥ក្រុមហ៊ុន ដែលបានបង្កើតឱកាសការងារចំនួន៣០.០០០កន្លែង។
លោកបន្តថា ក្នុងរយៈពេលពី១០ខែ ពោលគឺចាប់ពី ខែមករា ដល់ខែតុលា ក្នុងឆ្នាំ២០២០ ទំហំទឹកប្រាក់នៃការនាំចេញ និង នាំចូល របស់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចំនួនសរុប ១ ៣០០ លានដុល្លារអាមេរិក បានកើនឡើងចំនួន ៣១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
លើសពីនេះលោកថា ក្រុមហ៊ុនបានកសាងអាគារស្នាក់នៅ សម្រាប់កម្មករចំនួន០៦ខ្នង សម្រាប់កម្មករ កម្មការិនីចំនួន៣.០០០នាក់។ លោកប្រធានក្រុមហ៊ុន បានលើកថា ក្នុងគោលបំណងដើម្បីឆក់យកឱកាសនៃការអភិវឌ្ឍយុទ្ធសាស្ត្រ ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជាពន្លឿនការសម្រេចនូវការរំពឹងទុកដែលកសាងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ទៅឧទ្យានអន្ដរជាតិរបស់សម្ដេចតេជោ ហ៊ុន សែន។
លោកប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុលើកឡើងថា ដើម្បីបង្កើនការទាក់ទាញវិនិយោគអន្ដរជាតិ ប្រមូលធនធានអន្ដរជាតិ កសាងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុកំពុងរៀបចំឯកសារដើម្បីចុះបញ្ជីផ្សារភាគហ៊ុនកម្ពុជាដើម្បីទាក់ទាញការវិនិយោគអន្ដរជាតិជា ពិសេសនៅតំបន់អឺរ៉ុបនិងអាមេរិក និងស្នើបាមសុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាំទ្រការចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន កម្ពុជាទៅជាឧទ្យានអន្តរជាតិ ខិតខំចុះបញ្ជីក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា និងបន្ទាប់មកនៅហុងកុង។
លោកប្រធានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានបន្ថែមទៀតថារោងចក្រថាមពលអគ្គិសនីធ្យូង ថ្មគ្រោងនឹងបញ្ចប់ការសាងសង់និង អញ្ជើញ លោក ឧបនាយករដ្ឋមន្ត្រីចូលរួមពិធីសម្ភោធរោងចក្រអគ្គិសនីនេះផងដែរ។
ដោយឡែកលោក ឧបនាយករដ្ឋមន្ត្រី បានលើកថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាកូនបង្កើតរបស់ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលស្ថិតក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ របស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជា មានិតចិន។
លោកឧបនាយករដ្ឋមន្ត្រីថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេសបំផុត ដែលនៅជិតកំពង់ផែទីក្រុងព្រះ សីហនុ និងជាក្បាលម៉ាស៊ីនសម្រាប់នាំចេញ-នាំចូលទំនិញ ដោយសារក្រុងព្រះសីហនុជាប៉ូលសេដ្ឋកិច្ចនិង ទេសចរណ៍សំខាន់បំផុតរបស់កម្ពុជាហើយក្រុមហ៊ុនចិនជាច្រើនបានមកវិនិយោគច្រើន ក្នុងក្រុងព្រះសីហនុ នេះ។
លោកឧបនាយករដ្ឋមន្ត្រីថ្លែងបន្តថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន អោយ បាន១០ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ព្រមទាំងចលនាពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសនានា ផ្សេង ទៀត អោយបានកាន់តែច្រើន។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គួរនាំចេញផលិតផលក្នុងសហគមន៍អាស៊ានដែលមានប្រជាជន ជាង៦០០លាននាក់ ហើយជាមូលដ្ឋានផលិតកម្មសហគមន៍អាស៊ាន។
លោក ហោ ណាំហុងនឹងគាំទ្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចូលទីផ្សារភាគហ៊ុន កម្ពុជា។ លោក ជឿជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាន់តែមានការ អភិវឌ្ឍខ្លាំងនាពេលខាងមុខឆាប់នេះ ក្រោយពីចូលទីផ្សារមូលបត្រកម្ពុជានិងហុងកុង។ លោកក៏បានថ្លែងថា លោក រីករាយនឹងចូលរួមពិធីសម្ភោធរោងចក្រអគ្គិសនីធ្យូងថ្ម នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដើម្បីកុំអោយរាំងស្ទះសំណើរការរោងចក្រ ដោយសារការដាច់អគ្គិសនីម្ដងៗ៕
ដោយ៖CEN