ភ្នំពេញ៖ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទី២៣ខែវិច្ឆិកាខាងមុខ ដើម្បីបន្តកាត់ទោសក្រុមចោរចំនួន៧នាក់បន្តទៀត លើសំណុំរឿងប្លន់ប្រាក់២លាន ៤សែនដុល្លារអាមេរិក ក្នុងចំណោមប្រាក់ចំនួន៥លានដុល្លារ ដែលបើកចេញពីធនាគារCBI កាលពីឆ្នាំ២ ០១៩មក បើកសវនាការលើសួរដេញដោលលើអង្គសេចក្តីចំពោះមុខជនជាប់ចោទ បន្ទាប់ពីបានជំនុំជម្រះនៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកា២០២០មិនទាន់ចប់។
ជនត្រូវចោទដែលតុលាការកាត់ទោសក្នុងសំណុំ រឿងនេះមាន៧នាក់ រួមមាន ៖១ ឈ្មោះ វ៉ា សុខ អាយុ៣៧ឆ្នាំជាអ្នកបើកបររថយន្តដឹកប្រាក់ចេញ ពីធនាគារ និងជាអតីតចោរប្លន់ដែលទើបចេញពីពន្ធនាគារ។២ឈ្មោះមាស សំណាង អាយុ ៣៨ឆ្នាំ ជាអតីតចោរប្លន់ដែលជាប់ពន្ធនាគារ៨ឆ្នាំ ទើបចេញពីគុក។៣.ឈ្មោះអៀម សំអនអាយុ៣៧ឆ្នាំជាអតីតចោរប្លន់ទើបចេញពីពន្ធនាគារ និងជាអង្គរ័ក្ស។៤ឈ្មោះវ៉ា ស្រ៊ីម ភេទស្រី អាយុ៣១ឆ្នាំ។៥ឈ្មោះលី អ៊ិន ជានគរបាលចរាចរផ្លូវគោករាជានីភ្នំពេញ ។៦.ឈ្មោះ លឹម រតនៈ ភេទប្រុស ។៧. ឈ្មោះ លឹម រតនា ភេទប្រុស ។
តុលាការបានចោទប្រកាន់លើក្រុមជនជាប់ចោទពីបទ លួចមានស្ថានទំងន់ទោស បទសមគំនិតលួច និងបទទទួលផលចោរកម្ម ប្រព្រឹត្តកាលពីថ្ងៃទី១៦ខែកក្ដដា ឆ្នាំ២០១៩ នៅក្នុងខណ្ឌចម្ការមនរាជ ធានីភ្នំពេញ។ក្នុងសវនាការ ជនជាប់ចោទដែលផ្ដើមគំនិតប្លន់យកប្រាក់បានឆ្លើយសារភាពថា នៅរសៀលថ្ងៃទី១៦ខែកក្ដដាឆ្នាំ២០១៩ ឈ្មោះនី សំអាត ជាប្រធានរដ្ឋបាលក្រុមហ៊ុន ឆាយ វ៉ាន់ បានហៅខ្លួនអោយបើកឡានជូនទៅធនាគារ ស៊ីប៊ីអាយ ដើម្បីបើក ប្រាក់ចំនួន៥លានដុល្លារ ដោយប្រាក់ទាំងនោះដាក់ក្នុងសាក់កាដូចំនួន២និងថង់ក្រណាត់ខ្មៅមួយ ដាក់នៅបាំងខាងក្រោយរថយន្ត ហើយខ្លួនក៏បានបើករថយន្តទៅយកបុគ្គលឹកក្រុមហ៊ុនម្នាក់នៅកាស៊ីណូណាហ្គា ។
ជនជាប់ចោទបន្តថាបន្ទាប់មកបានដឹកបុគ្គលិកនោះទៅផ្លូវត្រសក់ផ្អែម ក៏ចុះនោះទីនោះ ។ បន្ទាប់ មកខ្លួនក៏បើកឡានដឹកលុយមកដល់ផ្លូវលេខ ៣១០ ក្នុងសង្កាត់បឹងកេង កង ខ្លួនក៏ឈប់ឡានចុះទិញទឹកផឹក ហើយក៏ឆ្លៀតទូរស័ព្ទឲ្យឈ្មោះ មាស សំណាង មកយកខ្លួន ពេលនោះឃើញមាស សំណាង មកដល់ខ្លួនគេក៏បើកទ្វាររថយន្តខាងក្រោយហើយនិយាយប្រាប់ឈ្មោះ នី សំអាត ដែលអង្គុយខាងមុខថា ខ្ញុំយកប្រាក់មួយសាក់កាដូហើយ ហើយក៏រត់មកឡើងជិះម៉ូតូ មាស សំណាង ដែលអង្គុយរងចាំជិះមកដល់ផ្សារស៊ីលឹបក៏ឈប់ទិញស្បោងខ្មៅយកប្រាក់ចំនួន៧០ម៉ឺនដុល្លារដាក់ស្បោងផ្ញើឲ្យមាស សំណាង ទុកឲ្យខ្លួនដោយប្រាប់ថា ២ ឬ ៣ថ្ងៃទៀតខ្លួនមកយកវិញ ហើយក៏ជិះផាស់ស្អាប់មកសាលាចតុមុខ ។
ពេលមកដល់សាលាចតុមុខខ្លួនក៏ទូរស័ព្ទរកឈ្មោះ វ៉ា ស្រ៊ីម ជាក្មួយស្រី ហើយក៏បានផ្ញើប្រាក់ចំនួន៩៦ម៉ឺនដុល្លារដាក់ក្នុងឡានក្មួយ។ បន្ទាប់មកខ្លួនគេក៏បានជិះផាស់អាប់មកជួបឈ្មោះ អៀម សំអន ជាអង្គរក្ស ហើយក៏បានផ្ញើលុយចំនួន២៥ម៉ឺនដុល្លារ និងឲ្យលុយចាយថែម២ ០០០ដុល្លារទៀត ហើយខ្លួនគេក៏បានទិញរថយន្តឡិចស៊ីស Ntx200 មួយគ្រឿងតម្លៃជាង៦ម៉ឺនដុល្លារ និងសល់លុយជាប់ខ្លួន១៥ម៉ឺនដុល្លារនៅជាប់ខ្លួន ក៏ចេញទៅកាស៊ីណូស្វាយរៀងពេលទៅដល់ថ្ងៃទី ១៩ខែកក្កដា២០១៩ ក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្ដង ។
ចំណែកឈ្មោះមាស សំណាង បានសារភាពថា ខ្លួនពិតជាបានទទួលលុយបញ្ញើចំនួន៧០ម៉ឺនដុល្លារមែន ហើយលុយនោះខ្លួនបានដកទុក៧ម៉ឺនដុល្លារ យកមកទិញរថយន្តឡិចស៊ីស និងសល់៦៣ម៉ឺនដុល្លារទៀតបានយកទៅផ្ញើនៅឈ្មោះ លឹម រតនៈ និងលឹម រតនា ទិញផ្ទះចំនួន៣ល្វែង ។
ឈ្មោះអៀម សំអន ជាអង្គរក្ស បានសារភាពថា ខ្លួនពិតជាបានទទួលលុយចំនួន២៥ម៉ឺនដុល្លារពីឈ្មោះវ៉ា សុខ ដែលផ្ញើទុកនិងឲ្យខ្លួនចាយចំនួន២០០០ដុល្លារទៀត លុះដល់ថ្ងៃទី ១៩ខែកក្កដា២០១៩ ក៏ត្រូវប៉ូលិសចាប់ខ្លួនដកហូតលុយមកវិញទាំងអស់ ។
ចំណែកឈ្មោះ វ៉ា ស្រ៊ីម បានសារភាពថា នៅល្ងាចថ្ងៃទី ១៦កក្កដា នាងបានជួបពូឈ្មោះ វ៉ា សុខ ហើយគាត់បានផ្ញើលុយចំនួន៩៦ម៉ឺនដុល្លារ ដោយវ៉ា សុខ ប្រាប់ថាជាលុយគក់ជេរដីបាន ។ ពេលវ៉ា សុខ ចេញផុត នាងក៏បានទាក់ទងមកឈ្មោះ លី អ៊ិន ជាប៉ូលិស ចរាចរណ៍នៅក្បាលថ្នល់ផ្ញើលុយចំនួន៩៦ម៉ឺនដុល្លារទុកឲ្យ វ៉ា សុខ លុះដល់ថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៩ ក៏ត្រូវប៉ូលិសចាប់បាន តែម្ដង៕ ដោយ៖CEN