Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របាយការណ៍​ឥណទាន​របស់ CBC បង្ហាញថា ប្រាក់កម្ចី​ក្នុង​វិស័យ​អចលនទ្រព្យ បាន​កើនឡើង​គួរឱ្យគត់សម្គាល់​

​ភ្នំពេញ​៖ បើទោះបីជា​កំពុង​រង​ឥទ្ធិពល​ដោយ​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ក៏​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា Crédit Bureau of Cambodia CBC បង្ហាញថា ប្រាក់កម្ចី​ក្នុង​វិស័យ​អចលនទ្រព្យ បាន​កើនឡើង​គួរឱ្យគត់សំគាល់​។​

​បើ​យោងតាម​របាយការណ៍​ប្រចាំត្រីមាស​របស់​ការិយាល័យ​ឥណទាន​កម្ពុជា CBC បានឱ្យដឹងថា ប្រាក់កម្ចី​ក្នុង​វិស័យ​អចលនទ្រព្យ បាន​កើន​ឡើងដល់ ៤,៦ ពាន់​លាន​ដុល្លារ នៅ​ចុងខែ​កញ្ញា​ឆ្នាំ ២០២០​នេះ ដែលជា​ការកើនឡើង ពី​ទំហំ​ទឹកប្រាក់ ៣,៩ ពាន់​លាន​ដុល្លារ កាលពី​ចុងឆ្នាំ​២០១៩​។​

​របាយការណ៍​ដដែល​នេះ បង្ហាញថា ប្រាក់កម្ចី​ទូទៅ​រួមមាន ប្រាក់កម្ចី​ផ្ទាល់ខ្លួន កាត​ឥណទាន និង​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​។ ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ ជា​ផ្នែក​មួយ​នៃ​ប្រាក់កម្ចី​ទូទៅ​ដែល​បាន​កត់ត្រា​ដោយ CBC ហើយ​គិត​ត្រឹម​រយៈពេល ៩ ខែ ឆ្នាំ​២០២០​នេះ ប្រាក់កម្ចី​ដែល​ផ្តល់​ដោយ​ស្ថាប័ន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ បាន​កើន​ឡើងដល់ ៩,១១ ពាន់​លាន​ដុល្លារ​។

​របាយការណ៍ CBC នេះ បាន​បញ្ជាក់ថា បើទោះបីជា មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​កំណើនសេដ្ឋកិច្ច និង​វិស័យ​អចលនទ្រព្យ​ក៏ដោយ ក៏​តម្រូវការ​លំនៅដ្ឋាន និង​អចលនទ្រព្យ​នៅ​កម្ពុជា នៅតែ​បន្ត​កើនឡើង​ក្នុង​ឆ្នាំ ២០២០​នេះ​។​

​គួរ​បញ្ជាក់ថា បើ​យោងតាម​របាយការណ៍​និន្នាការ​សេដ្ឋកិច្ច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញថា ក្នុង​រយៈពេល ៨ ខែ ឆ្នាំ​២០២០​នេះ មាន​គម្រោង​លំនៅដ្ឋាន​ចំនួន ២.៨១៩ គម្រោង ស្មើនឹង ៨៤% នៃ​គម្រោង​សាងសង់​សរុប​ចំនួន ៣.៣៥០៕
​ដោយ​៖CEN

×