អគ្គលេខាធិការចិន លោក ស៊ី ជីងភីង បានបញ្ជាក់ថា ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយដែលទាក់ទងនឹងការរីកចំរើននិងការធ្លាក់ចុះរបស់ប្រទេសជាតិ សុវត្ថិភាព វប្បធម៌ ព្រមទាំងឯករាជ្យភាពនៃព្រលឹងជាតិ។ ចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ រៀងរហូតមក លោក ស៊ី ជីងភីង បានផ្តោតការយកចិត្តទុកដាក់ដ៏ខ្ពស់ទៅលើជំនឿទុកចិត្តខាងវប្បធម៌ ហើយបាន លើកឡើងនូវប្រធានបទសម័យថ្មី។
នៅក្នុងសុន្ទរកថាដែលថ្លែងកាលពីថ្ងៃទី២៦ ខែកក្កដា លោក ស៊ី ជីងភីង បានមានប្រសាសន៍ថា “សង្គមនិយមដែលមានចរិតលក្ខណៈចិន គឺជាប្រធានបទនៃទ្រឹស្តីនិងការអនុវត្តទាំងអស់នៃគណៈបក្ស កុម្មុយនិស្តចិនដែលបានយកចិត្តទុកដាក់តាំងពីមានការកែទម្រង់និងការបើកចំហរហូតមក” គណៈបក្ស ទាំងមូលត្រូវ “មានជំនឿទុកចិត្តលើផ្លូវសង្គមនិយមដែលមានចរិតលក្ខណៈចិន ទ្រឹស្តី ប្រព័ន្ធ និងវប្បធម៌” ដើម្បីធានាកិច្ចការរបស់គណៈបក្សនិងរបស់ជាតិ និងធ្វើការបោះជំហានឈានទៅមុខដោយជោគជ័យ តាមទិសដៅត្រឹមត្រូវជានិច្ច។
នៅក្នុង “ជំនឿទុកចិត្តទាំងបួន”នេះ ភាពជាមូលដ្ឋាន ភាពទូលំទូលាយ និងជម្រៅនៃជំនឿទុកចិត្តខាងវប្បធម៌ មានកម្រិតខ្ពស់ជាងជំនឿទុកចិត្តទាំងបីនោះ។ ជំនឿទុកចិត្តខាងវប្បធម៌ គឺជាកម្លាំងមួយផងដែរ ដែលមានលក្ខណៈមូលដ្ឋានជាង ជ្រាលជ្រៅជាង និងយូរអង្វែងជាង។ តាំងពីសមាជបក្សកុម្មុយនិស្តចិន លើកទី១៨មក លោក ស៊ី ជីងភីង បានសង្កត់ធ្ងន់លើជំនឿទុកចិត្តខាងវប្បធម៌ជាច្រើនលើកច្រើនសារ ហើយមានការពិព័ណ៌នាដ៏ជ្រៅជ្រះជាច្រើនអំពីជំនឿទុកចិត្តនេះ ដោយឈរនៅលើទស្សនៈវិស័យភារកិច្ច សង្គមនិយមដែលមានចរិតលក្ខណៈចិន។ វប្បធម៌គឺជាព្រលឹងនៃប្រទេសជាតិ។ ចាប់តាំងពីសម័យបុរាណមក គ្រប់ជនជាតិនៅលើពិភពលោកនេះ សុទ្ធតែបានទទួលឥទ្ធិពលដ៏ជ្រាលជ្រៅពីព្រលឹងវប្បធម៌នៅក្នុងគ្រប់ដំណាក់កាលនៃការវិវត្តរបស់ប្រវត្តិសាស្ត្រ។
លោក ស៊ី ជីងភីង បានថ្លែងថា ប្រវត្តិសាស្ត្រនិងភាពពិតជាក់ស្ដែង បានបញ្ជាក់ឱ្យឃើញថា ជនជាតិ ណាដែលបានបំភ្លេចវប្បធម៌និងប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួនឯង ជនជាតិនោះមិនគ្រាន់តែមិនអាចមាន ភាពរីកចម្រើនបានបណ្ណោះទេ ថែមទាំងអាចបង្កើតជាសោកនាដកម្មប្រវត្តិសាស្ត្រមួយចំនួនផងដែរ។ ដើម្បីបន្តវេននិងអភិវឌ្ឍវប្បធម៌ខ្លួនឯងឱ្យបានល្អ ជាដំបូងយើងត្រូវរក្សាជំនឿទុកចិត្តខាងវប្បធម៌ តម្លៃវប្បធម៌ ភាពរឹងមាំ និងភាពច្នៃប្រឌិតនៃវប្បធម៌។ នេះគឺជាអត្ថន័យដ៏ជ្រាលជ្រៅនៃប្រធានបទ “ជំនឿទុកចិត្តខាងវប្បធម៌” ដែលត្រូវបានលើកលែង ដោយលោក ស៊ី ជីងភីង ប្រធានរដ្ឋចិន។
វប្បធម៌នៃមនោគមន៍វិជ្ជាប្រពៃណីរបស់ចិន បានបញ្ជាក់ពីទស្សនៈពិភពលោក ទស្សនៈជីវិត ទស្សនៈ នៃតម្លៃជាដើម ដែលត្រូវបានបង្កើតនិងបន្តវេនពីជីវភាពរស់នៅរបស់ប្រជាជនចិន ពីជំនាន់មួយទៅមួយ ជំនាន់មួយទៀត ដោយក្នុងចំណោមនោះ ខ្លឹមសារដ៏មានសារៈសំខាន់នោះ បានក្លាយទៅជាហ្សែននៃ វប្បធម៌ជាមូលដ្ឋានជាងគេនៃប្រជាជនចិន។
លោក ស៊ី ជីងភីង បានបញ្ជាក់ថា បើសិនជាចង់សម្រេចគោលដៅ “មួយសតវត្សរ៍ចំនួនពីរ” និងក្តី សុបិន្តរបស់ចិនដើម្បីធ្វើឱ្យជនជាតិចិនងើបឡើងវិញ យើងត្រូវតែប្រើបញ្ញាដ៏អស្ចារ្យដែលបានសល់លាក់ទុកតាំងពីជំនាន់មុនរយៈពេលរាប់ពាន់ឆ្នាំកន្លងមកហើយ៕ វិទ្យុមិត្តភាពកម្ពុជាចិន