Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសយានិក​សិង្ហ​បុរី ធ្វើការ​ចុះចត​បន្ទាន់ នៅលើ​ផ្លូវ​ហាយវ៉េ របស់​ប្រទេស​ម៉ាឡេស៊ី​

​អ្នកបើក​យន្តហោះ​ជនជាតិ​សិង្ហ​បុរី ២ នាក់​ដែល​បើក​យន្តហោះ​ធុន​ស្រាល​មួយ បានធ្វើការ​ចុះចត​ជាបន្ទាន់​នៅលើ​ផ្លូវ​ហាយវ៉េ​មួយ​ក្នុង​ទីក្រុង​ចូ​ហ័​រ (Johor) នៃ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ព្រឹក​ថ្ងៃអាទិត្យ (២២ វិច្ឆិកា​) ។​

​លោក Captain Chester Voo អគ្គនាយក​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី (CAAM) បាន​និយាយថា​អាកាសយានិក​កំពុងធ្វើដំណើរ​ទៅ Melaka ពី​អាកាសយានដ្ឋាន Seletar ក្នុងប្រទេស​សិង្ហ​បុរី​នៅពេល​ពួកគេ​ជួប​បញ្ហា​បច្ចេកទេស​។​

​លោក​បាន​បន្ថែមថា អាកាសយានិក​ត្រូវបាន​គេ​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​ហ្នឹង​នរ ហើយ​យន្ដហោះ​ត្រូវបាន​រំកិល​យកទៅ​ទីតាំង​ដែល​មិន​នាំ​ឲ្យ​មានការ​រារាំង​ចរាចរណ៍​នៅលើ​មហាវិថី​នោះ​។​
​ពី​ឡ​ត់ (Captain) Voo បាន​និយាយថា​អ្នកគ្រប់គ្រង​ប៉ម​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស Johor បានទទួល​ការហៅ​ពី​សញ្ញា​ប្រកាសអាសន្ន​នៅ​ម៉ោង ១០ និង​៤០​នាទី ព្រឹក ពី​អ្នកបើក​យន្តហោះ​សុំ​ការអនុញ្ញាតអោយ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Senai ដោយសារតែ​បញ្ហា​បច្ចេកទេស​។​
​យន្ដហោះ Beechcraft Model 35 Bonanza ក្រោយមក​បាន​ចុះចត​នៅ​ផ្នែក​ខាងត្បូង​ជាប់​នឹង​ភាគ​ខាងជើង – ខាងត្បូង (PLUS) Expressway ជិត Sedenak ។​

​លោក Voo បាន​និយាយថា ក្រុម​អ្នកស្វែងរក​និង​ជួយសង្គ្រោះ​ដែល​ត្រូវបាន​គេ​ដាក់ពង្រាយ​នៅ​តំបន់​នោះ បាន​«​បំពេញ​នូវ​រាល់​កិច្ច​ការដែល​ត្រូវការ​»​។ សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ​ពី​ប៉ូលីស​ចូ​ហ័​រ បានកំណត់​អត្តសញ្ញាណ​អ្នកបើក​យន្តហោះ​ទាំងពីរ​នាក់​ថា ជា​ជនជាតិ​សាំង​ហ្គា​ពួរ​។ ទីមួយ​គឺ​លោក​បណ្ឌិត យ៉ាង​គួ​ង​យី​ង (Yang Kuang Ying )​និង​លោក​សា​ឡឺ​លូ​ឡា​អាប់​ឌុល​ម៉ា​ឌី​ដ​( Saleehullah Abdul Majid)​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ប៉ូលិស​បាន​និយាយថា អាកាសយានិក​បានឮ​សំឡេង​ចេញពី​ម៉ាស៊ីន​របស់​យន្ដហោះ​នៅ​ម៉ោង​ប្រហែល ១១ និង ០៥​នាទី ព្រឹក​នៅពេលដែល​ពួកគេ​ហោះ​ក្នុង​កម្ពស់​៥,០០០ ហ្វី​ត​។​
​សេចក្តីថ្លែងការណ៍​បាន​និយាយថា “​អ្នកបើក​យន្តហោះ​បាន​ព្យាយាម​ផ្លាស់ប្តូរ​ធុង​ប្រេង ប៉ុន្តែ​ម៉ាស៊ីន​របស់​យន្តហោះ​មិន​ដំណើរការ​ទៀត​ទេ ហើយ​រង្វាស់​ប្រេង​បាន​ធ្លាក់ចុះ​យ៉ាង​លឿន​” ។ សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា អាកាសយានិក​បានសម្រេច​ចិត្ត​ធ្វើការ​ចុះចត​ជាបន្ទាន់​នៅ​ចំណុច​គីឡូ​លេខ ៤៧.៨​នៃ​ផ្លូវ​ហាយវ៉េ​ខាងត្បូង​។​
​ប៉ូលិស​ចូ​ហ័​រ​បាន​បន្ថែមថា ៖«​ឧប្បត្តិ​ហេតុនេះ​មិនបាន​បណ្តាលឱ្យមាន​អ្នករងរបួស និង​ការខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​ទេ​»៕
​ដោយ​៖CEN


×